អ្នកបង្កើតមាតិកាតាមបញ្តាញសង្គម TikTok នៅប្រទេសកម្ពុជា (Cambodian #TikTok Community) បង្កើតមាតិកាប្រកបដោយភាពច្នៃប្រឌិតជាច្រើនដើម្បីអបអរពិធីបុណ្យអុំទូក និងផ្សព្វផ្សាយទីកន្លែងកម្សាន្តនានា

TikTok បានក្លាយជាបណ្តាញសង្គមមួយសម្រាប់អ្នកបង្កើតមាតិកាកម្ពុជាដើម្បីបង្ហាញពីចំណុចល្អឯករបស់ប្រទេសកម្ពុជាដែលជាប្រយោជន៍សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ពិធីបុណ្យអុំទូកប្រចាំឆ្នាំនៅប្រទេសកម្ពុជាគឺជាឧទាហរណ៍នៃព្រឹត្តិការណ៍ដ៏ល្បីល្បាញមួយក្នុងស្រុកដែលទទួលបាន «ការចាប់អារម្មណ៍យ៉ាងខ្លាំង» នៅលើបណ្តាញសង្គម TikTok។

បណ្តាអ្នកបង្កើតមាតិកា TikTok ដែលចូលចិត្តទស្សនីយភាព ប្លែកៗ ស្អាតៗ និងក្រាហ្វិកចម្រុះពណ៌កំពុងប្រើប្រាស់ TikTok ជាភ្លេតហ្វមដើម្បីរំលេចពីពិធីបុណ្យអុំទូកប្រចាំឆ្នាំរបស់ប្រទេសកម្ពុជា និងកម្មវិធីបុណ្យជាតិផ្សេងៗ។ រាប់ចាប់ពីការតុបតែងលម្អប្រទីបតំណាងឱ្យក្រសួងនិងស្ថាប័ននានារបស់រដ្ឋាភិបាលកម្ពជា រហូតដល់ក្រុមអ្នកប្រណាំងទូកមកពីតាមខេត្តដែលចូលរួមប្រកួតប្រជែងការប្រណាំងទូកតាមដងទន្លេដើម្បីឈ្នះពានរង្វាន់នាឱកាសនេះ។

ពិធីបុណ្យអុំទូកគឺជាព្រឹត្តិការណ៍ដ៏ទាក់ទាញមួយក្នុងចំណោមព្រឹត្តិការណ៍ និងកន្លែងដែលមានទេសភាពស្អាតដ៏គួរឱ្យទាក់ទាញជាច្រើនទៀតរបស់ប្រទេសកម្ពុជាដែលបានចែកចាយនៅលើបណ្តាញសង្គម TikTok។ អ្នកប្រើប្រាស់ភេ្លតហ្វម TikTok ខ្លះបានបង្កើតវីដេអូអំពីប្រាសាទអង្គរវត្ត និងរូបថតដ៏ស្រស់ស្អាតនៃរបាំអប្សរាដែលជារបាំប្រពៃណីខ្មែរ ។ ចំណែកឯអ្នកខ្លះទៀត បង្កើតមាតិកាដែលរំលេចភាពទាក់ទាញអំពីតំបន់ធម្មជាតិ និងទីកន្លែងស្អាតៗរបស់ប្រទេសកម្ពុជាដូចជា ទឹកធ្លាក់ធម្មជាតិដ៏គួរចង់ឱ្យគយគន់ ការឡើងភ្នំ និងជិះកង់ដើរកម្សាន្តជាដើម។

ក្នុងអំឡុងពិធីបុណ្យជាតិ ដូចជាពិធីបុណ្យអុំទូកនៅខែវិច្ឆិកា និងបុណ្យភ្ជុំបិណ្ឌក្នុងខែតុលា អ្នកបង្កើតមាតិកានៅកម្ពុជាចូលរូមថតជារូបភាព ឬវីដេអូអំពីដំណើរកម្សាន្ត និងដំណើរផ្សងព្រេងរបស់ពួកគេដើម្បីបង្ហោះទុកជាអនុស្សាវរីយ៍ផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គម TikTok នៅកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្កើតមាតិការួមមាន Kampucheers, Lim Aliceនិង Pineapple.Snap

@pineapple.snap ថ្ងៃទី ១ នៃព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ ព្រះ​ខែ អកអំបុក ។ First day of Water Festival ✨🤍 #waterfestival #waterfestivalcambodia #cambodia #fyp #pineapplesnap #viral #phnompenhcity #waterfestival2024 #khmer #cambodia🇰🇭 #foryoupage ♬ ទីទុយយំយប់ - កីឡាលើទឹកofficial

កញ្ញា Alice Lim ដែលជាអ្នកបង្កើតមាតិកានៅប្រទេសកម្ពុជាបាននិយាយថា៖ «ការបង្កើតមាតិកាគឺសម្តៅទៅលើការចែករំលែកប្រធានបទដែលធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ដូចបានជួបផ្ទាល់ និងមានបទពិសោធស្រដៀងនឹងមាតិកានោះ។ មិនថាមាតិកានោះជារឿងកំប្លែង ជម្រុញលើកទឹកចិត្ត វប្បធម៌ សិល្បៈ ឬគ្រាន់តែជាមាតិកាអំពីការចំណាយពេលវេលាមួយថ្ងៃរបស់ខ្ញុំក៏ដោយ ខ្ញុំពេញចិត្តនៅពេលដែលខ្ញុំដឹងថាមាតិការបស់ខ្ញុំអាចធ្វើឲ្យអ្នកទស្សនារបស់ខ្ញុំទទួលបានភាពវិជ្ជមាននៅទំព័រ TikTok របស់គេ។ ការបង្កើតមាតិកាគឺជាការភ្ជាប់ទំនាក់ទំនងគឺជាមួយមនុស្ស បណ្តាញសង្គម TikTok បានធ្វើឲ្យការភ្ជាប់ទំនាក់ទំនងទាំងនេះមានភាពងាយស្រួលជាមួយមុខងាររបស់ភ្លេតហ្វមមួយនេះ។ ខ្ញុំអាចចែលរំលែកមាតិកាទៅដល់ក្រុមទស្សនិកជនត្រឹមត្រូវ និងបង្កើតទំនាក់ទំនងពិតប្រាកដបានជាមួយនឹងការប្រើប្រាស់សម្លេងដែលកំពុងពេញនិយម និងការកាត់តវីដេអូបែបសប្បាយៗផងដែរ»។

បន្ថែមពីលើព្រឹត្តិការណ៍ប្រចាំឆ្នាំដូចជាពិធីបុណ្យអុំទូក អ្នកបង្កើតមាតិកាខ្មែរក៏កំពុងផ្សាភ្ជាប់ទំនាក់ទំនងជាមួយទំនោរមាតិកាអំពី #ExploringCambodia ដោយការចែករំលែកបទពិសោធន៍នៃការធ្វើដំណើររបស់ពួកគេនៅទូទាំងប្រទេស ដោយរំលេចអ្វីៗគ្រប់យ៉ាងដូចជា មាតិកាពីភូមិបណ្តែតទឹកលើបឹងទន្លេសាប រហូតដល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅកោះរ៉ុង។ វីដេអូទាំងនេះបង្ហាញពីភាពទាក់ទាញដ៏ធំទូលាយនៃកន្លែងទេសចរណ៍របស់ប្រទេសកម្ពុជា ដែលនេះបានជួយផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនានៅកន្លែងទាំងនោះ។

ទំនោរចុងក្រោយនៃមាតិកានៅលើណ្តាញសង្គម TikTok គឺមាតិកាប្រើប្រាស់ទង់ជាតិតាមបណ្តាប្រទេសដែលវីដេអូប្រភេទនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោកដែលធ្វើឱ្យអ្នកប្រើប្រាស់ TikTok បង្កើតវីដេអូបង្ហាញទង់ជាតិរបស់ពួកគេប្រកបដោយភាពច្នៃប្រឌិត ជាញឹកញាប់តាមរយៈទម្រង់ប្លែកៗ និងគួរឱ្យទាក់ទាញបំផុត។ នៅក្នុងប្រទេសកម្ពុជា ទំនោរនេះត្រូវបានអ្នកបង្កើតមាតិកាខ្មែរយកមកប្រើប្រាស់ដើម្បីបង្ហាញពីមោទនភាពជាតិ និងបេតិកភណ្ឌវប្បធម៌ ដោយបញ្ចូលទង់ជាតិកម្ពុជាទៅក្នុងវីដេអូរបស់ពួកគេ។ ពួកគេប្រើទង់ជាតិជាផ្ទាំងខាងក្រោយ ពេលកំពុងសំដែងរបាំប្រពៃណី ឬបញ្ចូលវាទៅក្នុងឈុតឆាកប្រកបដោយភាពច្នៃប្រឌិត។