ភ្លេតហ្វម TikTok គឺជាកន្លែងដែលមនុស្សជាងមួយពាន់លាននាក់បង្កើត និងចែករំលែកមាតិកាលើប្រធានបទដែលមានសារៈសំខាន់ចំពោះពួកគេ ហើយនៅក្នុងប្រទេសកម្ពុជាទិវានៃក្តីស្រឡាញ់គឺជាប្រធានបទមួយដែលត្រូវបានចែករំលែក។

ទិវានៃក្តីស្រឡាញ់បានក្លាយជាថ្ងៃពេញនិយមក្នុងចំណោមយុវវ័យក្នុងប្រទេសកម្ពុជា ប៉ុន្តែមិនដូចប្រទេសដទៃទៀតទេ យុវជនកម្ពុជាតែងតែប្រារព្ធពិធីនេះខុសៗគ្នាដោយក្តីស្រលាញ់របស់ពួកគេរាប់បញ្ចូលទាំងឪពុកម្តាយ បងប្អូន និងមិត្តភក្តិ។ វាជានិន្នាការដែលបង្ហាញឱ្យឃើញក្នុងការបង្ហោះមាតិកា TikTok ពីប្រទេសកម្ពុជារហូតដល់ថ្ងៃទី ១៤ ខែកុម្ភៈ។

ខណៈពេលដែលទិវានៃក្តីស្រឡាញ់មិនមែនជាពិធីបុណ្យផ្លូវការរបស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហាង និងផ្សារនានាបានលក់ផ្កា និងគ្រឿងបរិក្ខារនានាជុំវិញពេលវេលាដើម្បីប្រារព្ធពិធីនេះ។

ប្រទេសកម្ពុជាក៏បានចេញលិខិតផ្លូវការទាក់ទងនឹងការប្រារព្ធពិធីបុណ្យនេះដោយណែនាំយុវជនឱ្យគោរពប្រពៃណី និងវប្បធម៌របស់ខ្លួន ហើយកុំ«លើសលប់»។ ជាការឆ្លើយតប អ្នកបង្កើតមាតិកាបានបង្កើតមាតិការបស់ពួកគេដោយបង្ហាញពីក្តីស្រឡាញ់របស់ពួកគេចំពោះគ្រួសារ និងមិត្តភក្តិ និងពង្រីកសារនូវក្តីស្រឡាញ់ទៅកាន់ក្រុមមនុស្សច្រើនទៀត។

អ្នកបង្កើតមាតិកាដែលត្រូវបានគេស្គាល់ថា S.sarajune ជាធម្មតាសកម្មក្នុងការបង្កើតមាតិកា ដែលមានខ្លឹមសារអប់រំអំពីទំនាក់ទំនងស្នេហាសម្រាប់ទិវានៃក្តីស្រឡាញ់។

ថ្មីៗនេះ នាងបានចែករំលែកមាតិការបស់នាងលើប្រធានបទ «ការស្រលាញ់ខ្លួនឯង» នៅមុនថ្ងៃបុណ្យនៃក្តីស្រឡាញ់។

@nethkosalthanak07 ការស្រឡាញ់ពិតគឺជាការឈរលេី ភាពស្មោះត្រង់។ #cambodia🇰🇭

ម្នាក់ទៀតគឺលោក នេត កុសលថាណាក់ ដែលថ្មីៗនេះបានបង្ហោះវីដេអូអំពីការប្រាស្រ័យបើកចំហរក្នុងទំនាក់ទំនងដែលចាត់ទុកថាជាដំណោះស្រាយក្នុងការដោះស្រាយរាល់ការយល់ច្រលំក្នុងទំនាក់ទំនងស្នេហា។

ម៉ាកយីហោដែលសកម្មក្នុងប្រធានបទនេះរួមមាន KOI The' #Cambodia និង Tube Cafe ដែលបានបង្ហោះមាតិកាដែលបង្ហាញអ្នកទស្សនាពីវិធីដែលពួកគេអាចបង្ហាញក្តីស្រឡាញ់នៅក្នុងទិវានៃក្តីស្រឡាញ់។

ដូច្នេះហើយ ខណៈដែលទិវានៃក្តីស្រឡាញ់គឺជាពេលវេលាដ៏ពេញនិយមមួយនៅក្នុងប្រទេសកម្ពុជា ប្រជាជនកម្ពុជាហាក់ដូចជាប្រារព្ធវាតាមរបៀបពិសេសរបស់ពួកគេ តាមរយៈការចែករំលែកក្តីស្រឡាញ់!