TikTok បានបង្ហាញថា អ្នកគាំទ្រព្រឹត្ដិការណ៍កីឡាប្រចាំតំបន់រាប់លាននាក់បានប្រើប្រាស់ប្លេតហ្វមរបស់យើងដើម្បីតាមដានព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនិងបន្ដផ្សព្វផ្សាយទស្សនីយភាពកីឡាដ៏អស្ចារ្យនេះនៅទូទាំងពិភពលោក។
យើងបានផ្ដល់ទិន្នន័យអំឡុងពេលដំណើរការកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ ជាមួយសញ្ញាទ្រុងជ្រូកផ្លូវការ#SEAGames2023 ដែលបានទទួលអ្នកចូលទស្សនាជាង ២៧ លានដង។ សរុបការផ្សាយតាមរយៈសញ្ញាទ្រុងជ្រូក #SEAGames2023 មានចំនួនលើស ២ លានដង។ លើសពីនេះ នៅក្នុងព្រឹត្ដិការណ៍ជាប្រវត្ដិសាស្ដ្ររបស់កម្ពុជានេះមានការផ្សព្វផ្សាយលើភ្លេតហ្វមរបស់យើងដោយប្រើសញ្ញាទ្រុងជ្រូក#Cambodia2023 ជាង ២៣០០០ ដង ដែលទទួលបានអ្នកចូលទស្សនាជាង ១,៣៥ លានដង។
គួរបញ្ជាក់ផងដែរថា TikTok បានប្រកាសភាពជាដៃគូក្នុងនាមជាម្ចាស់ឧបត្ថម្ភធំមួយនៃព្រឹត្ដិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កាលពីខែមេសា។
ដើម្បីអបអរសាទរភាពជាដៃគូនេះ យើងបានផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់ រួមទាំងការបន្ថែមរចនាម៉ូដប្លែកៗ មុខងារផ្សេងៗ និងការផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងពិសេសជាមួយអ្នកបង្កើតមាតិកានៅលើភ្លេតហ្វម។ យើងបានគាំទ្រព្រឹត្ដិការណ៍នេះដោយការបង្កើនកិច្ចចូលរួមគាំទ្រពីសំណាក់អ្នកប្រើប្រាស់ និងជំរុញព្រឹត្ដិការណ៍ប្រវត្ដិសាស្ដ្រនេះកាន់តែអធិកអធមអំឡុងពេលប្រកួតប្រជែងកីឡានីមួយៗ។
លោក Angga Anugrah Putra នាយកគ្រប់គ្រងទូទៅផ្នែកប្រតិបត្ដិការ និងទីផ្សារ បានមានប្រសាសន៍ថា៖ «យើងមានមោទនភាពដែលបានក្លាយជាដៃគូសំខាន់មួយនៃព្រឹត្ដិការណ៍កីឡាលើកដំបូងរបស់កម្ពុជាជាមួយការរៀបចំប្រកបដោយជោគជ័យ។ យើងមានសេចក្ដីសោមនស្សរីករាយដែលយើងបានបន្ថែមមុខងារផ្សេងៗដើម្បីឱ្យក្រុមអ្នកគាំទ្ររីករាយជាមួយទស្សនីយភាពកីឡាដ៏អស្ចារ្យទាំងនេះ ហើយអាចចូលរួមកៀរគរមនុស្សឱ្យមកជួបជុំគ្នា។ យើងក៏សូមកោតសរសើរដល់បងប្អូនទាំងអស់ដែលបានចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ រួមទាំង អត្ដពលិក មន្ដ្រីរាជការ និងអ្នករៀបចំព្រឹត្ដិការណ៍ទាំងអស់។ ព្រឹត្ដិការណ៍ទាំងនេះគឺជាមោទនភាពសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ហើយយើងពិតជារីករាយដែលបានក្លាយជាផ្នែកមួយនៃភាពជោគជ័យនេះដោយទទួលបានមតិយោបល់ ៩៥ ភាគរយផ្ដល់តម្លៃជាវិជ្ជមាន»។ នៅប្រទេសកម្ពុជាមានអ្នកទស្សនាវីដេអូកីឡាដែលមានភា្ជប់សញ្ញាទ្រុងជ្រូក#SEAGames2023 ប្រមាណ ៣៨២ ដង។
យើងបានផ្ដល់ជូនអ្នកគាំទ្រនូវវីដេអូខ្លីៗ និងព័ត៌មានអំពីអត្តពលិកចុងក្រោយបំផុតក្នុងនាមជាអ្នកឧបត្ថម្ភពិសេសនៃព្រឹត្ដិការណ៍៍ស៊ីហ្គេមតាមរយៈការធ្វើបច្ចុប្បន្នភាពទៅតាមពេលវេលាជាក់ស្តែងលើភ្លេតហ្វមរបស់យើង។ តាមរយៈមាតិកាវីដេអូដែលត្រូវបានចែករំលែក និងផ្សាយផ្ទាល់ពីទីភ្នាក់ងារផ្លូវការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន រួមទាំងអត្តពលិក ក៏ដូចជាមុខងារបន្ថែមពិសេសក្នុងកម្មវិធីនិងមាតិកាពិសេសផ្តាច់មុខ អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជាអាចទទួលបានបទពិសោធន៍ទំនាក់ទំនងជិតស្និទ្ធពិសេសជាងគេ និងការប្រាស្រ័យទាក់ទងជាមួយអត្តពលិកជាតិព្រមទាំងឱកាសបង្ហាញពីការគាំទ្ររបស់ពួកគេពីផ្ទះផងដែរ។
ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបញ្ចប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧស