ថ្ងៃនេះ យើងបានប្រកាសអំពីវិធីសាស្រ្តថ្មីដែលអាណាព្យាបាលអាចគាំទ្របទពិសោធន៍កូនរបស់ពួកគេតាមរយៈមុខងារ Family Pairing និងការចែករំលែកព័ត៌មានអំពីការងាររបស់យើងដើម្បីចាប់ផ្តើមបង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok ។ 


ការបន្ថែមការកំណត់មាតិកាទៅលើមុខងារ Family Pairing

កាលពីឆ្នាំមុន យើងបានបើកដំណើរការមុខងារកំណត់មាតិកា ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការកំណត់ការស្វែងរកវីដេអូដោយប្រើពាក្យ ឬ hashtags ដែលពួកគេចង់ជៀសវាង។ ចាប់តាំងពីពេលនោះមក យើងបានទទួលបានព័ត៌មានពីឪពុកម្តាយ និងអាណាព្យាបាលថាពួកគេចង់បានវិធីជាច្រើន ទៀតដើម្បីកំណត់មាតិកាដែលកូនវ័យជំទង់របស់ពួកគេអាចនឹងត្រូវការដោយសារក្មេងជំទង់គ្រប់រូបមានលក្ខណៈខុសពីគ្នា ហើយជារឿយៗអាណាព្យាបាលគឺដឹងពីតម្រូវការរបស់ក្មេងជំទង់របស់ពួកគេ។ ថ្ងៃនេះ ពួកយើងកំពុងនាំយកមុខងារ Family Pairing នេះមកដើម្បីជាជំនួយដល់អាណាព្យាបាលក្នុងការកាត់បន្ថយលទ្ធភាពរបស់ក្មេងជំទង់របស់ពួក គេក្នុងការមើលឃើញមាតិកាដែលអាចរំខានដល់ពួកគេ។ 

បង្កើតក្រុមប្រឹក្សាយុវជនរបស់ TikTok

ការស្តាប់បទពិសោធន៍របស់ក្មេងជំទង់គឺជាជំហានដ៏សំខាន់បំផុតមួយដែលយើងអាចអនុវត្តដើម្បីកសាងភ្លេតហ្វមសុវត្ថិភាពសម្រាប់ក្មេងជំទង់ និងក្រុមគ្រួសាររបស់ពួកគេ។ វិធីសាស្រ្តនេះជួយយើងឱ្យជៀសវាងដំណោះស្រាយណាដែលអាចគ្មានប្រសិទ្ធភាព ឬមិនគ្រប់គ្រាន់សម្រាប់សហគមន៍ជាក់ស្តែងដែលពួកគេចង់ការពារ ហើយវានាំយើងឱ្យកាន់តែខិតជិតក្លាយជាដៃគូដ៏រឹងមាំជាមួយអាណាព្យាបាល ព្រោះយើងអាចតំណាងឱ្យតម្រូវការសុវត្ថិភាព និងសុខុមាលភាពរបស់ក្មេងជំទង់កាន់តែប្រសើរឡើង។ នៅចុងឆ្នាំនេះ យើងនឹងបើកដំណើរការក្រុមប្រឹក្សាយុវជនពិភពលោករបស់ TikTok ដែលយើងនឹងស្តាប់បទពិសោធន៍របស់អ្នកដែលប្រើប្រាស់ភ្លេតហ្វមរបស់យើងដោយផ្ទាល់ដើម្បីធ្វើឲ្យមានភាពប្រសើរដើម្បីបង្កើតបទពិសោធន៍ដែលមានសុវត្ថិភាពបំផុតសម្រាប់សហគមន៍របស់យើង។ 

យើងបានចូលរួមជាមួយអ្នកប្រើប្រាស់ដែលមានវ័យជំទង់ និងបានបញ្ចេញសកម្មភាពដោយផ្អែកលើមតិកែលម្អរបស់ពួកគេ។ ជាឧទាហរណ៍ នៅក្នុងមុខងារ Family Pairing យើងផ្តល់ការណែនាំដល់អាណាព្យាបាលដោយសហការជាមួយមនុស្សវ័យជំទង់។ ទាំងនេះគូសបញ្ជាក់អំពីការគាំទ្រដែលក្មេងជំទង់ចង់បាន និងការផ្ដល់យោបល់របស់ពួកគេអំពីរបៀបទាក់ទងការសន្ទនាអំពីអក្ខរកម្មឌីជីថល និងសុវត្ថិភាព។ តាមរបៀបស្រដៀងគ្នាទៅនឹងរបៀបដែលយើងចូលរួមជាទៀងទាត់ជាមួយនឹងអ្នកសិក្សាជាង ៥០នាក់ និងអ្នកជំនាញឈានមុខគេមកពីជុំវិញពិភពលោក តាមរយៈ ក្រុមប្រឹក្សាប្រឹក្សាមាតិការនិងសុវត្ថិភាព និងសុវត្ថិភាពរបស់យើង ក្រុមប្រឹក្សាយុវជនថ្មីនេះនឹងផ្តល់ឱកាសដល់យុវជនក្នុងការផ្តល់នូវទស្សនៈរបស់ពួកគេ។ យើងទន្ទឹងរង់ចាំចែករំលែកបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះអំពីវេទិកានេះ និងរបៀបដែលមនុស្សវ័យជំទង់អាចចូលរួមបាន។

ការងាររបស់យើងក្នុងការជួយបង្កើតកន្លែងសុវត្ថិភាពសម្រាប់មនុស្សវ័យជំទង់ និងក្រុមគ្រួសារមិនទាន់បញ្ចប់នៅឡើយទេ។ នៅក្នុងខែមីនា យើងបានកំណត់ពេលវេលាប្រើប្រាស់ប្រចាំថ្ងៃរបស់ក្មេងជំទង់នីមួយៗនៅលើភ្លេតហ្វមរបស់យើងត្រឹម ៦០ នាទី ដោយស្ទើរតែបីភាគបួននៃអ្នកប្រើប្រាស់វ័យជំទង់របស់យើងជ្រើសរើសរក្សាពេលវេលាកំណត់នេះ។ សម្រាប់អ្នកប្រើប្រាស់ដែលជ្រើសចំណាយពេលលើសពី ១០០ នាទីនៅលើភ្លេតហ្វម TikTok ក្នុងមួយថ្ងៃ យើងបន្តលើកទឹកចិត្តពួកគេឱ្យប្រើឧបករណ៍មុខងារគ្រប់គ្រងពេលវេលារបស់ភ្លេតហ្វមយើង។ នៅក្នុងខែមីនាផងដែរ យើងបានចាប់ផ្តើមជំរុញសហគមន៍របស់យើងឱ្យស្វែងយល់បន្ថែមអំពីមុខងារ Family Pairing ហើយរហូតមកដល់ពេលនេយើងទទួលបានមនុស្សជាង ៤០០ លាននាក់ដែលបានដឹងពីមុខងារនេះ។ យើងមានមោទនភាពដែលមុខងារ Family Pairing របស់យើងគាំទ្រអ្នកប្រើប្រាស់វ័យជំទង់ជាង ៨៥០.០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេក្នុងការកំណត់តម្រូវការផ្ទាល់ខ្លួន។ នៅពេលដែលយើងស្វែងយល់បន្ថែមពីសហគមន៍ យើងនឹងមានវិធីសាស្រ្តបន្ដែមដើម្បីការពារនិងធ្វើឲ្យសហគមន៍របស់យើងកាន់តែប្រសើរឡើង។ យើងទន្ទឹងរង់ចាំចែករំលែកបន្ថែមទៀតអំពីវឌ្ឍនភាពរបស់យើងនាពេលអនាគត៕