នៅថ្ងៃនេះយើងបានប្រកាសថាខ្លួនកំពុងពង្រឹងការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការជំរុញឱ្យមានកន្លែងសុវត្ថិភាពជាងមុនសម្រាប់ពួកយើងមានការសន្ទនាអំពីសុខភាពផ្លូវចិត្តក្នុងទិវាសុខភាពផ្លូវចិត្តពិភពលោកនេះ ជាមួយនឹងយុទ្ធនាការក្នុងកម្មវិធីចុងក្រោយបង្អស់របស់ខ្លួន «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First)» និងការធ្វើបច្ចុប្បន្នភាពថ្មីចំពោះ មជ្ឈមណ្ឌលសុខុមាលភាពឌីជីថល (Digital Wellness Hub) ។ ការសម្រេចបែបនេះ គឺដើម្បីសង្កត់ធ្ងន់អំពីភាពចាំបាច់សម្រាប់ប្រព័ន្ធអេកូឡូស៊ីគាំទ្រសុខុមាលភាពផ្លូវចិត្តកាន់តែប្រសើរក្នុងចំណោមមនុស្សពេញវ័យចាប់ពី 18 ឆ្នាំឡើងទៅ។
ពួកយើង TikTok បានបញ្ជាក់ថា៖ «ខណៈការបោះជំហានយ៉ាងសំខាន់ ត្រូវបានធ្វើឡើងដើម្បីបណ្តុះប្រព័ន្ធគាំទ្រសុខភាពផ្លូវចិត្តឱ្យកាន់តែរឹងមាំ វាច្បាស់ណាស់ថា យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីធ្វើឱ្យការនិយាយ និងដោះស្រាយបញ្ហានេះជារឿងធម្មតា» ។ អ្នកគ្រប់គ្រងគោលនយោបាយសាធារណៈរូបនេះ លើកឡើងបន្តទៀតថា៖ «មនុស្សគ្រប់គ្នាមានរឿងផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីនិទានប្រាប់ នៅពេលនិយាយដល់ដំណើរសុខភាពផ្លូវចិត្តរបស់ពួកគេ ហើយយើង TikTok នឹងខិតខំធ្វើជាកន្លែងមួយដែលបន្តជំរុញបណ្តាញទាក់ទង និងធនធានសម្រាប់ទាំងអស់គ្នា ដែលអនុញ្ញាតឱ្យមានការសន្ទនាសំខាន់ៗអំពីសុខុមាលភាពដើម្បីធ្វើឲ្យលូតលាស់ លួងលោម និងបំផុសគំនិតអ្នកប្រើប្រាស់យ៉ាងពិតប្រាកដ។"
យុទ្ធនាការរបស់យើងគឺ «គិតគូរជាចម្បងអំពីសុខុមាលភាពផ្លូវចិត្ត (Mental Well-Being Comes First)» ដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្តក្នុងចំណោមសហគមន៍ TikTok របស់យើង និងការពង្រឹងប្រព័ន្ធគាំទ្រដែលមានស្រាប់។ គាំទ្របណ្តាញជំនួយដល់អង្គការមិនរកប្រាក់ចំណេញក្នុងស្រុក និងធនធាន ដូចជាការណែនាំអំពីសុខុមាលភាពរបស់ TikTok តម្រងមតិ និងមុខងារគ្រប់គ្រងពេលវេលាអេក្រង់ នឹងត្រូវបានបង្កើតឡើងដើម្បីផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ក្នុងការបង្កើតបទពិសោធឌីជីថលវិជ្ជមានសម្រាប់ខ្លួនពួកគេ។
ពួកយើងក៏ណែនាំ Hashtags ដូចជា #សុខភាពផ្លូវចិត្ត ក៏នឹងត្រូវបានណែនាំផងដែរ ដើម្បីបង្កើនការយល់ដឹងជុំវិញការសន្ទនាអំពីសុខុមាលភាពផ្លូវចិត្ត និងលើកទឹកចិត្តសហគមន៍ឱ្យចែករំលែករឿងរ៉ាវ និងបទពិសោធរបស់ពួកគេទាក់ទងនឹងសុខុមាលភាពផ្លូវចិត្តរបស់ពួកគេ។
បន្ថែមពីលើធនធានទាំងនេះពួកយើង TikTok ក៏នឹងផ្តល់ការធ្វើបច្ចុប្បន្នភាពមជ្ឈមណ្ឌលសុខុមាលភាពឌីជីថលរបស់យើង ដែលជាវិបផតថលចំណតតែមួយដែលមានស្រាប់ ដែលគាំទ្រគំនិតផ្តួចផ្តើមអប់រំទាំងអស់របស់ខ្លួនជុំវិញសុខុមាលភាពផ្លូវចិត្ត និងសុខភាពតាមអ៊ីនធឺណិត ដើម្បីបង្កើនការផ្តល់ជូនរបស់ខ្លួនដល់សហគមន៍មូលដ្ឋាន។ ទាំងនេះរួមបញ្ចូលការចូលប្រើប្រាស់កាន់តែច្រើនទៅកាន់បណ្តាញជំនួយគាំទ្រក្នុងស្រុក និងវីដេអូថ្មីៗ - ធ្វើឡើងដោយសហការជាមួយ បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជា, ស្ថានីយអារម្មណ៍, មជ្ឈមណ្ឌលកម្ពុជា ៤.០ ហើយនឹង អង្គការចិត្តសាស្ត្រសង្គមអន្តរវប្បធម៌ (TPO) - ដើម្បីផ្តល់នូវគន្លឹះមានប្រយោជន៍ដែលលើកកម្ពស់សុខុមាលភាពផ្លូវចិត្ត។
គំនិតផ្តួចផ្តើមទាំងនេះនឹងជំរុញការការពារដែលមានស្រាប់របស់ TikTok ដែលត្រូវបានកែសម្រួលដើម្បីគាំទ្រដល់សុខភាពផ្លូវចិត្តរបស់អ្នកប្រើប្រាស់ រួមទាំងគោលការណ៍ណែនាំអំពីសុខុមាលភាពក្នុងកម្មវិធីដែលត្រូវបានអភិវឌ្ឍឡើងនៅក្នុងការពិគ្រោះយោបល់ជាមួយអ្នកជំនាញ។ វេទិកានេះក៏នឹងបន្តអនុវត្តវិធីសាស្រ្តពីរយ៉ាងដើម្បីដោះស្រាយមាតិកាដែលអាចបង្កគ្រោះថ្នាក់នៅលើវេទិកានេះ រួមទាំងវិធានការដើម្បីលុបវីដេអូដែលផ្ទុយនឹងគោលការណ៍ណែនាំសហគមន៍របស់វេទិកា ព្រមទាំងឧបករណ៍ក្នុងកម្មវិធីដែលផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ទាំងអស់ក្នុងការទប់ស្កាត់ និងរាយការណ៍អំពីមាតិកាមិនសមរម្យ។