ដោយពង្រឹងការប្តេជ្ញាចិត្តរបស់យើងចំពោះសហគមន៍កីឡានៅក្នុងបណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេសនិងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។  

ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ ក្នុងនាមយើងជាកម្មវីធីចែករំលែកវីដេអូចល័តខ្លីៗ ឈានមុខគេ យើងសូមប្រកាសពីភាពជាដៃគូរជាមួយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (ស៊ីហ្គេម ឆ្នាំ២០២៣) ក្នុងនាមជាអ្នកឧបត្ថម្ភពិសេស។ យើងកំពុងផ្តល់ជូនអត្ថប្រយោជន៍ជាច្រើន សម្រាប់អ្នកប្រើប្រាស់រួមទាំងអេហ្វិច (Effect) និងមុខងារពិសេសក្នុងកម្មវិធីរបស់យើង ព្រមទាំង មានការចូលរួមពីអ្នកផលិតមាតិការដើម្បីអបអរសាទរដល់ព្រឹត្តិការណ៍នេះ ។ តាមរយៈការប្រកួត កីឡាស៊ីហ្គេមឆ្នាំ ២០២៣ នេះ យើងផ្តោតលើការបង្កើនការចូលរួមរបស់អ្នកប្រើប្រាស់ និងជំរុញការ អបអរសាទរក្នុងអំឡុងពេលព្រឹត្តិការណ៍ប្រកួតកីឡានេះ។


ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសព្រឹត្តិការណ៍កីឡានេះ យើងនឹងនាំមកនូវផ្ទាំងទស្សនីយ៍ភាពកីឡាចុង ក្រោយបំផុត និងការសង្ខេបការប្រកួតកីឡាតាមរយៈការធ្វើបច្ចុប្បន្នភាពក្នុងពេលជាក់ស្តែងលើ ភ្លែតហ្វមរបស់យើង។ តាមរយៈការចែករំលែកនិងចាក់ផ្សាយមាតិកាវីដេអូផ្សាយផ្ទាល់ពីអាជ្ញាធរផ្លូវ ការ ដៃគូប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអត្តពលិក ក៏ដូចជាមុខងារពិសេសក្នុងកម្មវិធីដែលត្រូវបាន បង្កើតឡើងយ៉ាងពិសេស អ្នកគាំទ្រនៅកម្ពុជាអាចរំពឹងថានឹងអាចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ផ្ទាល់ខ្លួន ក៏ដូចជាទំនាក់ទំនងក្រៅផ្លូវការជាមួយអត្តពលិកជម្រើសជាតិនានា និងឱកាសបង្ហាញពី ការគាំទ្ររបស់ពួកគេពីចម្ងាយផងដែរ។

Angga Anugrah Putra នាយកប្រតិបត្តិ និងទីផ្សារទូទៅ TikTok អាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ ក្នុងនាមជាអ្នកឧបត្ថម្ភពិសេសសម្រាប់កីឡានាពេលខាងមុខ ពួកយើងប្តេជ្ញាថានឹងនាំមក ជូនអ្នកគាំទ្រកីឡានូវពេលវេលាដ៏សំខាន់និងការចងចាំមិនអាចបំភ្លេចបាននៅក្នុងព្រឹត្តិការណ៍នេះ។ ហើយយើងតែងតែគាំទ្រយ៉ាងខ្លាំងចំពោះការប្រកួតកីឡាស៊ីហ្គេម ហើយពិតជាមានក្តីរំភើបក្នុងការ ជួយបង្កើនមោទនភាពនេះនៅក្នុងក្រុមការងារក្នុងស្រុករបស់យើង និងចូលរួមអបអរសាទរកីឡា ដែលរួបរួមយើងទាំងអស់គ្នានេះ»។


ភ្ជាប់សហគមន៍កីឡាអាស៊ីអាគ្នេយ៍តាមរយៈអនឡាញ

ទូរស័ព្ទដៃបានក្លាយជាឧបករណ៍មួយដែលជួយដល់ការបង្កើតទំនាក់ទំនងពិតប្រាកដជាមួយអត្តពលិកនិងអ្នកគាំទ្រនៅទូទាំងតំបន់ទៀតហើយ។ តាមរយៈការប្រើប្រាស់ hashtag ផ្លូវការ #SEAGames2023 អ្នកប្រើប្រាស់ភ្លេតហ្វមរបស់យើងអាចទៅដល់និងចូលរួមជាមួយអ្នកគាំទ្រកីឡា រាប់លាននាក់ផ្សេងទៀត ដែលអនុញ្ញាតឱ្យពួកគេបង្កើតទំនាក់ទំនងពិតប្រាកដដោយមិនគិតពី រយៈចម្ងាយ។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចប្រើ hashtags ក្នុងស្រុកនានា ដូចជា #SEAGames2023 ដើម្បីទទួលបានព័ត៌មានចុងក្រោយបំផុតពីការប្រកួតចុងក្រោយបំផុត ក៏ដូចជាមើលការប្រកួតឡើងវិញ ខណៈពេលដែលតភ្ជាប់ទំនាក់ទំនងជាមួយសហគមន៍អ្នកចូលចិត្ត កីឡាជាច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ពេញមួយរដូវកាលកីឡានេះ។


បង្ហាញការគាំទ្ររបស់អ្នកនៅលើ TikTok


អ្នកគាំទ្រក៏អាចចុចលើមុខងារពិសេស និងអេហ្វិចក្នុង App របស់យើងផងដែរដើម្បីលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិដែលពួកគេចូលចិត្ត។ ទាំងនេះរួមបញ្ចូលទាំង ព័ត៌មានផ្សេងៗពី SEA GAME នៅទីផ្សារបស់កម្ពុជា។ អ្នកបង្កើតមាតិកាក៏នឹងត្រូវបានផ្តល់សិទ្ធិឱ្យប្រើប្រាស់ស្លាកយីហោ SEA Games 32 ឡូហ្គោរួមបញ្ចូលគ្នា រូបភាពម៉ាស្កូត រូបភាពក្រាហ្វិចកីឡា ក្រាហ្វិកស្នូល និងផ្សេងៗទៀត សម្រាប់មាតិកាទាំងអស់ដែលបានបង្កើតឡើងនៅក្នុងពេលប្រកួត និងជុំវិញការប្រកួតកីឡានេះ។


ដំណើរជាមួយអត្តពលិកកំឡុងការប្រកួត


ជាមួយនឹងភាពជាដៃគូទាំងនេះ អ្នកប្រើប្រាស់និងអ្នកគាំទ្រអាចរង់ចាំមើលព័ត៌មានចុងក្រោយ បំផុតដែលផ្សាយផ្ទាល់អំពីការហ្វឹកហ្វាត់ ព្រឹត្តិការណ៍ និងការអបអរសាទរនានា ក៏ដូចជា សកម្មភាព ខ្លីៗដូចជា គុនខ្មែរ កីឡាវាយកូនបាល់ កីឡាហែលទឹក ហើយនិងកីឡាផ្សេងៗទៀត អ្នកប្រើប្រាស់ក៏ត្រូវ បានលើកទឹកចិត្តឱ្យប្រើពេលវេលានេះជាឱកាសមួយដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអត្តពលិកជម្រើសជាតិដែលពួកគេចូលចិត្តនៅលើភ្លែតហ្វមយើងផងដែរ។


សម្រាប់ព័ត៌មានបន្ថែមអំពីការចូលរួមរបស់ TikTok ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនាពេលខាងមុខ សូមចូលទៅកាន់ https://activity.tiktok.com/magic/eco/runtime/release/64463eee2f9c38048709d0ae?appType=tiktok&magic_page_no=1. ។