អ្នកនិពន្ធ: Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok
ថ្ងៃនេះ យើងបានចេញផ្សាយ «របាយការណ៍ស្ដីពីការអនុវត្ដគោលការណ៍ណែនាំសហគមន៍» ចុងក្រោយបំផុត ដែលផ្ដល់ការវិភាគស៊ីជម្រៅទៅលើគណនីនិងមាតិកា បំពានជាច្រើនដែលត្រូវបានលុបចេញពី TikTok អំឡុងរយៈពេល ៣ខែដំបូងនៃឆ្នាំនេះ។ យើងបានចេញផ្សាយនូវរបាយការណ៍ប្រចាំត្រីមាសទាំងនេះ ដើម្បីបង្កើតឱ្យមានតម្លាភាព ដែលយើងធ្វើឡើងក្នុងគោលបំណងជួយរក្សាសុវត្ថិភាព ភាពកក់ក្ដៅ និងការកម្សាន្ដលើ TikTok សម្រាប់សហគមន៍សកលរបស់យើង។
របាយការណ៍នេះត្រូវបានពង្រីកវិសាលភាពដើម្បីឱ្យកាន់តែមានតម្លាភាព វឌ្ឍនភាព និងការជម្នះឧបសគ្គ ក៏ដូចជាមានការទទួលខុសត្រូវចំពោះសហគមន៍របស់យើង។ ឧទាហរណ៍ជាក់ស្តែង ឥឡូវនេះយើងរាយការណ៍ស្ដីពីទីផ្សារចំនួន ៣០ ដោយមានវីដេអូក្នុងចំនួនដ៏ច្រើនបំផុតត្រូវបានដកចេញ ដែលមានប្រមាណ ៨០ភាគរយនៃចំនួនវីដេអូត្រូវបានដកចេញសរុប។ បច្ចុប្បន្ននេះ ក៏មានតារាងថ្មីៗជាច្រើន សម្រាប់គ្រប់គ្រងសកម្មភាពគណនីឥតបានការ និងការផ្សារភ្ជាប់ទំនាក់ទំនងក្លែងក្លាយ។ លើសពីនេះទៅទៀត ឥឡូវយើងបែងចែកមាតិកាដែលត្រូវលុបចោលដោយការប្រើប្រាស់ អនុគោលនយោបាយ។ ជាក់ស្តែងដូចជាយើងនឹងចុះផ្សាយពីមាតិកាជាច្រើនដែលត្រូវបានគេលុបចោល ដោយសារតែមានខ្លឹមសារពាក់ព័ន្ធនឹងមនោគមវិជ្ជា ឬមានឥរិយាបថស្អប់ខ្ពើម ជាពិសេសមានសកម្មភាពហិង្សា ក៏ដូចជាការរិះគន់ប៉ះពាល់ កិត្ដិយសអ្នកដទៃ ដោយយោងតាមអនុគោលនយោបាយចំនួន ២ ស្ថិតក្រោមគោលនយោបាយស្តីពីឥរិយាបថស្អប់ខ្ពើម ព្រមទាំងភាគរយនៃមាតិកាដែលត្រូវបានគេលុបចោលយ៉ាងសកម្ម រួមមានមាតិកាដែលមិនទាន់មានអ្នកចូលមើល និងមាតិកាដែលបានបង្ហោះក្នុងរយៈពេល ២៤ម៉ោងដោយអនុគោលនយោបាយ។ ទិន្នន័យនេះត្រូវបានដាក់ឱ្យទាញយកក្នុងទម្រង់ប្រព័ន្ធកុំព្យូទ័រសម្រាប់ការអានដើម្បីគាំទ្រដល់ការវិភាគបន្ថែមដោយក្រុមអ្នកស្រាវជ្រាវ បណ្ឌិតសភា និងសង្គមស៊ីវិល។
សំដៅលើសង្គ្រាមនៅប្រទេសអ៊ុយក្រែន របាយការណ៍នេះក៏លើកឡើងដដែលៗអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីពង្រឹងគោលនយោបាយ និងការអនុវត្ដនានារបស់ TikTok ក្នុងកិច្ចការពារភ្លែតហ្វម និងសហគមន៍របស់យើងឱ្យកាន់តែប្រសើរ។ របាយការណ៍ក៏បានរួមបញ្ចូលទាំងព័ត៌មានអំពីមាតិកា និងគណនីត្រូវបានលុបចោលតាំងពីការចាប់ផ្ដើមមានជម្លោះនៅចុងខែមីនា ក៏ដូចជាព័ត៌មានស្ដីពីមាតិកាត្រួតពិនិត្យរកការពិត និងមាតិកាសលាកប័ត្រជាដើម។
សុំចូលទៅកាន់ «មជ្ឈមណ្ឌលតម្លាភាព» ដើម្បីអានរបាយការណ៍អនុវត្ដគោលការណ៍ណែនាំសហគមន៍របស់យើង៕