អ្នកនិពន្ធ: Cormac Keenan ប្រធានផ្នែកទំនុកចិត្ដ និងសុវត្ថិភាពនៅ TikTok
TikTok ផ្តល់អំណាចដល់អ្នកដែលចែករំលែកភាពច្នៃប្រឌិត ចំណេះដឹង និងចំណង់ចំណូលចិត្តជាមួយអ្នកដទៃ នៅពេលដែលពួកគេផ្ដល់ការកម្សាន្ត និងនាំមកនូវភាពរីករាយដល់សហគមន៍របស់យើង។ ដើម្បីជួយឱ្យផ្លេតហ្វមរបស់យើងនៅតែផ្ដល់ភាពកក់ក្ដៅ និងប្រាកដនិយមសម្រាប់អ្នករាល់គ្នា យើងលុបមាតិកាដែលបំពានគោលនយោបាយរបស់យើងចេញ។ យើងមានបំណងធ្វើឱ្យមានតម្លាភាពអំពីមាតិកាត្រូវបានដកចេញទាំងនោះជាមួយក្រុមអ្នកបង្កើត និងតាមរយៈរបាយការណ៍ការអនុវត្តគោលការណ៍ណែនាំសហគមន៍របស់យើង។ របាយការណ៍បន្ទាប់របស់យើងពីខែមេសា ដល់ខែមិថុនា ដែលត្រូវបានបោះពុម្ពផ្សាយនៅថ្ងៃនេះ បង្ហាញពីការធ្វើឱ្យប្រសើរឡើងក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ហើយយើងចង់ផ្តល់ការយល់ដឹងស៊ីជម្រៅស្ដីពីការងារដែលនាំទៅដល់ការទទួលបានអត្ថប្រយោជន៍ទាំងនេះ។
ព័ត៌មានក្លែងក្លាយមិនមែនជាបញ្ហាថ្មីនោះទេ តែអ៊ីនធឺណិតផ្តល់នូវលទ្ធភាពថ្មីដល់បញ្ហាប្រឈមចាស់។ យើងទទួលស្គាល់នូវផលប៉ះពាល់ដែលព័ត៌មានក្លែងក្លាយអាចកើតមាននៅក្នុងការធ្វើឱ្យបាត់បង់ជឿទុកចិត្តលើសុខភាពសាធារណៈ ដំណើរការបោះឆ្នោត ការពិត និងវិទ្យាសាស្ត្រ។ យើងប្តេជ្ញាធ្វើជាផ្នែកមួយនៃដំណោះស្រាយ។ យើងចាត់ទុកព័ត៌មានក្លែងក្លាយជាករណីធ្ងន់ធ្ងរបំផុត។ យើងប្រកាន់យកនូវវិធីសាស្រ្តច្រើនយ៉ាងក្នុងការបញ្ឈប់ពីការរីករាលដាល ខណៈពេលដែលការបង្កើនព័ត៌មានត្រឹមត្រូវ និងការវិនិយោគលើការអប់រំអក្ខរកម្មឌីជីថល ដើម្បីជួយដោះស្រាយបញ្ហាធំៗ។
គោលនយោបាយរបស់យើង
គោលនយោបាយសុចរិតភាពរបស់យើងមានគោលបំណងលើកកម្ពស់បទពិសោធគួរឱ្យទុកចិត្ត និងពិតប្រាកដ។គោលនយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយបង្កគ្រោះរបស់យើងហាមឃាត់មាតិកាដែលអាចបំភាន់សហគមន៍របស់យើងអំពីនីតិវិធីដោះស្រាយកង្វះមហាជន សុខភាពសាធារណៈ ឬសុវត្ថិភាព។ ជាឧទាហរណ៍ យើងមិនអនុញ្ញាតឱ្យមានព័ត៌មានក្លែងក្លាយផ្នែកវេជ្ជសាស្ដ្រអំពីថ្នាំបង្ការ ឬ COVID-19 [សហរដ្ឋអាមេរិកតែប៉ុណ្ណោះ៖ ការរំលូតកូន] ហើយយើងមិនអនុញ្ញាតឱ្យមានព័ត៌មានខុសអំពីការបោះឆ្នោតនោះទេ។ គោលការណ៍ទាំងនេះអាចត្រូវបានអនុវត្តចំពោះមាតិកាដ៏ធំទូលាយ ហើយយោងតាមផែនការ មាតិកានេះត្រូវបានផ្លាស់ប្តូរឥតឈប់ឈរ ជារឿយៗដោយផ្អែកលើអ្វីដែលកំពុងកើតឡើងនៅក្នុងពិភពលោក។
បន្ថែមពីលើការដកចេញនូវមាតិកាដែលមិនត្រឹមត្រូវ និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ ឬសហគមន៍របស់យើង យើងក៏ដកចេញនូវគណនីដែលប៉ងបំភាន់ដល់មហាជន ឬប្រើប្រាស់ TikTok ដើម្បីបោកបញ្ឆោតមតិសាធារណៈផងដែរ។ វិធានការទាំងនេះមានចាប់ពីការបង្កើតគណនីមិនពិត ឬក្លែងក្លាយ រហូតដល់កិច្ចខិតខំប្រឹងប្រែងដ៏ប៉ិនប្រសប់ក្នុងការបំផ្លាញទំនុកចិត្តសាធារណៈ។ តួអង្គទាំងនេះមិនដែលឈប់អភិវឌ្ឍយុទ្ធសាស្ត្ររបស់ពួកគេទេ ហើយយើងបន្តស្វែងរកការពង្រឹងគោលនយោបាយរបស់យើង នៅពេលដែលយើងរកឃើញប្រភេទមាតិកា និងអាកប្បកិរិយាថ្មីៗ។
ការអនុវត្តគោលនយោបាយរបស់យើង
នៅ TikTok ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យា និងអ្នកជំនាញផ្នែកសុវត្ថិភាពរាប់ពាន់នាក់ ធ្វើការរួមគ្នាដើម្បីអនុវត្តគោលការណ៍ណែនាំសហគមន៍របស់យើង។ ដើម្បីធ្វើវាឱ្យមានប្រសិទ្ធភាពក្នុងទ្រង់ទ្រាយធំ យើងបន្តវិនិយោគលើយន្ដការសម្រាប់រាយការណ៍មាតិកាបំពាន ព្រមទាំងការកែសម្រួលដោយផ្អែកលើបច្ចេកវិទ្យា។ យើងពឹងអាស្រ័យលើ ការកែសម្រួលដោយស្វ័យប្រវត្តិ នៅពេលដែលប្រព័ន្ធរបស់យើងមានទំនុកចិត្តខ្ពស់ថា មាតិកានោះបានបំពាន។ ដូច្នេះយើងអាចលុបនូវរាល់ការបំពានគោលនយោបាយរបស់យើងភ្លាមៗ។
យ៉ាងណាមិញ ព័ត៌មានក្លែងក្លាយមានលក្ខណៈខុសប្លែកពីបញ្ហានៃមាតិកាផ្សេងទៀត។ បរិបទ និងការត្រួតពិនិត្យការពិតមានសារៈសំខាន់ណាស់ក្នុងការអនុវត្តគោលនយោបាយទប់ស្កាត់ព័ត៌មានក្លែងក្លាយរបស់យើងឱ្យបានជាប់លាប់ និងត្រឹមត្រូវ។ ដូច្នេះ ខណៈពេលដែលយើងប្រើគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ ដើម្បីជួយរកឱ្យឃើញព័ត៌មានក្លែងក្លាយដែលអាចកើតមាននោះ វិធីសាស្រ្តរបស់យើងចុងក្រោយនៅថ្ងៃនេះ គឺត្រូវឱ្យក្រុមកែសម្រួលរបស់យើងធ្វើការវាយតម្លៃ បញ្ជាក់ និងលុបការរំលោភបំពានលើព័ត៌មានក្លែងក្លាយចេញ។ យើងមានក្រុមអ្នកកែសម្រួលឯកទេសចំពោះព័ត៌មានក្លែងក្លាយ ដែលបានបង្កើនការបណ្តុះបណ្តាល ជំនាញ និងឧបករណ៍ដើម្បីចាត់វិធានការលើព័ត៌មានក្លែងក្លាយ។ នេះរួមបញ្ចូលទាំងការចូលដោយផ្ទាល់ទៅកាន់ដៃគូត្រួតពិនិត្យការពិតរបស់យើង ដែលជួយវាយតម្លៃភាពត្រឹមត្រូវនៃមាតិកា។
យើងមានដៃគូត្រួតពិនិត្យការពិតជាច្រើននៅជុំវិញពិភពលោកដែលពិនិត្យមើលខ្លឹមសារមាតិកាជាង ៣០ ភាសា។ ដៃគូត្រួតពិនិត្យការពិតទាំងអស់របស់យើងត្រូវបានទទួលស្គាល់ដោយបណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ ជាហត្ថលេខីដែលបានផ្ទៀងផ្ទាត់នៃក្រមគោលការណ៍របស់បណ្តាញត្រួតពិនិត្យការពិតអន្តរជាតិ។ ដោយមានការប្រុងប្រយ័ត្នខ្ពស់ ខណៈពេលដែលមាតិកាកំពុងត្រូវបានពិនិត្យការពិត ឬនៅពេលដែលមាតិកាមិនអាចបញ្ជាក់បានតាមរយៈការពិនិត្យមើលការពិត វានឹងត្រូវបានចាត់ចូលជាប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។ ប្រសិនបើអ្នកពិនិត្យការពិតបញ្ជាក់ថា វាជាមាតិកាក្លែងក្លាយ យើងទំនងវាត្រូវលុបវីដេអូចេញពីប្លេតហ្វមរបស់យើង ឬដាក់វីដេអូនេះទៅក្នុងប្រភេទ គ្មានសិទ្ធិទទួលបានការណែនាំចំពោះ For You feeds។
ដើម្បីបន្តសមត្ថភាពស្វែងរក និងលុបព័ត៌មានក្លែងក្លាយ យើងបានធ្វើការវិនិយោគសំខាន់ៗមួយចំនួននៅឆ្នាំនេះ រួមមានៈ
- បន្តការវិនិយោគគំរូកម្មវិធីវិភាគទិន្នន័យដោយស្វ័យប្រវត្ដិ និងបង្កើនសមត្ថភាពវិភាគលើគំរូទាំងនេះយ៉ាងឆាប់រហ័ស ស្របទៅតាមការផ្លាស់ប្តូរឥតឈប់ឈរនៃការវិវត្ដន៍ព័ត៌មានក្លែងក្លាយ។
- ធ្វើឱ្យប្រសើរឡើងនូវការរកឃើញនៃសំឡេង និងរូបភាពដែលបំភាន់ ដើម្បីកាត់បន្ថយមាតិកាបោកប្រាស់។
- ណែនាំមូលដ្ឋានទិន្នន័យនៃការអះអាងដែលបានត្រួតពិនិត្យការពិតពីមុន ដើម្បីជួយអ្នកកែសម្រួលព័ត៌មានក្លែងក្លាយដោយធ្វើការសម្រេចចិត្តបានរហ័ស និងត្រឹមត្រូវ។
- ដំណើរការកម្មវិធីស៊ើបអង្កេតយ៉ាងសកម្មជាមួយអ្នកត្រួតពិនិត្យការពិតរបស់យើង ដែលរាយការណ៍មាតិកាបំពានថ្មី និងផ្លាស់ប្ដូរឥតឈប់ឈរ ដែលពួកគេកំពុងមើលឃើញនៅលើអ៊ីនធឺណិត។ នេះអនុញ្ញាតឱ្យយើងរកមើលមាតិកាបំពានទាំងនេះនៅលើប្លេតហ្វមរបស់យើង និងលុបចោលរាល់ការបំពាន។ ចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះកាលពីត្រីមាសមុន យើងបានកំណត់អត្តសញ្ញាណព័ត៌មានក្លែងក្លាយចំនួន ៣៣ ដែលបណ្តាលឱ្យមានការលុបវីដេអូចំនួន ៥៨០០០ឃ្លីប ចេញពីផ្លេតហ្វម។
ខណៈការបំពានលើគោលនយោបាយសុចរិតភាព និងភាពត្រឹមត្រូវរបស់យើង មានត្រឹមចំនួនតិចជាង ១ភាគរយ នៃវីដេអូដែលត្រុវលុបចោលទាំងអស់ ការវិនិយោគចេះតែបន្ដទាំងនេះបានផ្ដល់នូវគុណប្រយោជន៍ចំពោះការរកឃើញ និងការអនុវត្ដដ៏សកម្មនៃគោលនយោបាយទាំងនេះរបស់យើង។
សហការជាមួយអ្នកដទៃ
យើងជឿជាក់យ៉ាងមុតមាំថា កិច្ចសហការជាមួយអ្នកជំនាញ គឺជាគន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមនេះ។ យើងមានការប្រាស្រ័យទាក់ទងជាទៀងទាត់ជាមួយក្រុមប្រឹក្សាពិគ្រោះអំពីមាតិកា/សុវត្ថិភាព ក្រុមអ្នកស្រាវជ្រាវ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់យើង។ កិច្ចសហការនេះមិនត្រឹមតែជួយពង្រឹងគោលនយោបាយរបស់យើង និងចំណេះដឹងទូទៅអំពីនិន្នាការ និងបញ្ហាប៉ុណ្ណោះទេ វាក៏អាចឱ្យយើងបង្កើននូវទំនុកចិត្ដចំពោះកម្មវិធីទូរស័ព្ទរបស់យើងផងដែរ។ ឧទាហរណ៍ យើងបានបង្កើតមជ្ឈមណ្ឌលអក្ខរកម្មឌីជីថលនៅក្នុងកម្មវិធីទូរស័ព្ទរបស់យើងជាមួយនឹងមាតិកា ដែលមានគោលបំណងផ្ដល់នូវជំនាញចេះវាយតម្លៃមាតិកាពួកគេប្រើប្រាស់ ដោយបង្ហាញមាតិកាពីអ្នកជំនាញនៅ MediaWise និងសមាគមជាតិនៃការអប់រំអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ។ ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវនៃការបោះឆ្នោត យើងបង្កើតមជ្ឈមណ្ឌលបោះឆ្នោត ដើម្បីផ្តល់សិទ្ធិទទួលបានព័ត៌មានពិតអំពីការបោះឆ្នោត និងការបោះឆ្នោតក្នុងស្រុក [ពីអង្គការនានា ដូចជា សមាគមជាតិនៃរដ្ឋមន្ដ្រីការបរទេស និង Ballotpedia]។ ដើម្បីគាំទ្រដល់សុខភាពសាធារណៈ ប្រជាពលរដ្ឋអាចចូលមើលព័ត៌មានអំពី COVID-19 និងជំងឺអុតស្វាពីអង្គការសុខភាពពិភពលោកតាមរយៈ hashtag PSAs និងស្លាកនៅលើវីដេអូ។
យើងនឹងបន្តនិយាយឡើងវិញអំពីរបៀបដែលយើងដោះស្រាយបញ្ហាប្រឈមនេះ ហើយយើងស្គាល់ Ballotpedia ថា ការងាររបស់យើងនឹងមិនបញ្ចប់ឡើយ។ ដើម្បីស្វែងយល់បន្ថែមអំពីកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងកិច្ចការពារផ្លេតហ្វមរបស់យើង សូមចូលទៅកាន់មជ្ឈមណ្ឌលតម្លាភាពរបស់យើង៕