ដោយ ត្រេស៊ី អេលីហ្សាប៊េត ជាអ្នកដឹកនាំផ្នែកគោលនយោបាយ​សុវត្ថិភាព​អនីតិជន​សកល​របស់​ក្រុមហ៊ុន​ TikTok

រៀងរាល់ថ្ងៃ ក្រុមអ្នក​បង្កើត​មាតិកា​មកពី​គ្រប់​​សាវតា បានជួបជុំគ្នា​នៅលើ​ TikTok ដើម្បី​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​សហគមន៍ជា​សកល និង​នាំយក​ការ​កម្សាន្ដដល់​មនុស្ស​រាប់រយ​លាន​នាក់​នៅជុំវិញ​ពិភពលោក​។ រាប់​ចាប់ពី​ឪពុកម្ដាយ​ចែករំលែក​គន្លឹះ​ល្អៗ​បំផុត​ ( #momhack មាន​អ្នកចូលទស្សនា ១,៨​ពាន់លានដង​) រហូត​ដល់​​ពលរដ្ឋ​វ័យ​ចំណាស់​បង្ហាញ​ការ​ជួបជុំ​គ្នាក្នុង​ទ្រង់ទ្រាយធំឡើង​វិញ​​ជាមួយ​មិត្ដភក្ដិ​ជិតស្និទ្ធ​ និង​ក្រុម​គ្រួសារ​ក្រោយពី​ចាក់​វ៉ាក់សាំង​រួច TikTok គឺជា​មជ្ឈមណ្ឌល​​សម្រាប់​សហគមន៍​​ចម្រុះ​ដើម្បី​បង្ហាញ​អ្វីជាខ្លួនឯង​ប្រកបដោយភាព​ច្នៃ​ប្រឌិត និង​បែប​​កម្សាន្ដ។

ហើយ​ជារៀងរាល់ថ្ងៃ អ្នក​ជំនាញ​ផ្នែក​សុវត្ថិភាព​រាប់​ពាន់​នាក់​នៅ​ក្រុមហ៊ុន TikTok មាន​ភារកិច្ច​បំពេញ​ការងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ថែរក្សា​សុវត្ថិភាព​ជូន​សហគមន៍​របស់​យើង​។ កិច្ចការ​ចម្បងមួយ​ទាក់​ទង​​នឹង​ការ​​រៀបចំ​​យុទ្ធសាស្ដ្រ​ និង​មុខងារ​សូហ្វវែរល​នានា។ ដូច្នេះ ​​មាន​តែ​អ្នក​ដែល​គ្រប់​អាយុ​ប៉ុណ្ណោះ​ដែល​អាច​បង្កើត​គណនីលើ​ TikTok បាន​។ ក្នុងអត្ថបទនេះ យើង​នឹង​ពន្យល់​បន្ថែម​អំពី​របៀប​ដែល​យើង​ធ្វើការ​ដើម្បី​រក្សា TikTok ជា​ទីកន្លែង​សម្រាប់​កុមារចាប់​ពី​​អាយុ​ ១៣​ឆ្នាំ និង​មនុស្ស​ចាស់​ ក៏ដូចជា​កត់​សម្គាល់​អ្នក​ដែល​ទំនងជា​បាន​ចុះឈ្មោះ​លើ​ភ្លែប្លេតហ្វម​របស់​យើង​ដោយមាន​កំហុស​ឆ្គង​​។

ទប់ស្កាត់​កុមារ​ក្រោម​អាយុ​កំណត់​ពីការ​ចុះឈ្មោះ​

TikTok ទទួល​បាន​កម្រិត​គុណភាព​ ១២+ ក្នុង App Store ដែល​អនុញ្ញាត​ឱ្យ​ឪពុកម្ដាយ​ប្រើប្រាស់​ការគ្រប់គ្រង​នូវ​លទ្ធភាព​ត្រួតពិនិត្យ​​ដើម្បី​រារាំង​កូនៗ​របស់​ពួកគេ​ពីការ​ដោនឡូត​កម្មវិធី​ទូរស័ព្ទ (App)។ ដើម្បី​​ជួយ​ទប់​ស្កាត់​​​ការប្រើប្រាស់​ TikTok បើ​ពួកគេ​មិនទាន់​គ្រប់​អាយុ យើង​បាន​​បង្កើត​មុខងារ​​បច្ចេកទេស​ក្នុងការ​រឹតត្បឹត​លទ្ធភាព​ចូល​ក្នុង​មាតិកា​ឌីជីថល​​ចំពោះ​ក្រុមមនុស្ស​មិន​ទាន់​គ្រប់អាយុ ប្រកប​​ដោយ​ស្ដង់ដា​ និង​អព្យាក្រឹត ដែល​តម្រូវ​ឱ្យ​អ្នកចង់​ប្រើប្រាស់​បំពេញ​ថ្ងៃខែ​ឆ្នាំ​កំណើត​ដើម្បី​រារាំង​ពួកគេ​ពីការ​ចុច​លើ​អាយុ​អប្បបរមា​ដែល​កំណត់​ទុក​ដោយ​ងាយៗ​ពេក​។ បើ​នរណា​ម្នាក់​មិន​ទាន់​គ្រប់​លល័ក្ខខណ្ឌ​នូវ​អាយុ​អប្បបរិមា​របស់​យើង​ទេ យើង​ផ្អាក​លទ្ធភាព​ដែល​ពួកគេ​ប៉ុនប៉ង​បង្កើត​គណនីជាថ្មី​​ម្ដង​ទៀត​ដោយ​ប្រើប្រាស់​ថ្ងៃខែ​ឆ្នាំ​កំណើត​ផ្សេង​។

លុប​គណនីសង្ស័យក្មេងក្រោមអាយុកំណត់​ចេញ

ខណៈ​ពេល​មនុស្ស​ភាគច្រើន​យល់ពីសារសំខាន់នៃ​ភាព​ស្មោះត្រង់​អំពី​​អាយុរបស់​ពួកគេ​ អ្នកខ្លះ​មិន​បាន​​ផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ​ ដែល​ជា​ឧបសគ្គដ៏ប្រឈម​មួយ​លើ​សេវាកម្ម​អនឡាញជាច្រើន​។ នោះ​ជា​មូល​​ហេតុ​ដែល​ការ​ប្ដេជ្ញា​ចិត្ដ​របស់​យើង​ចំពោះ​ការ​អនុវត្ដ​លក្ខខណ្ឌ​តម្រូវការ​អាយុ​អប្បបរមាមិនបញ្ចប់ត្រឹម​​វិធាន​ការ​​​រឹតត្បឹត​លទ្ធភាព​ចូល​ក្នុង​មាតិកា​ឌីជីថល​​ចំពោះ​ក្រុមមនុស្ស​មិន​ទាន់​គ្រប់​​អាយុនោះទេ ហើយ​យើង​បន្ថែម​វិធានការ​មួយ​ចំនួន​ទៀត ដើម្បី​កំណត់សម្គាល់ និង​លុប​អ្នក​កាន់​គណនី​សង្ស័យ​មិន​ទាន់​គ្រប់​អាយុថែមទៀត​​។ ដំបូង​ យើង​បង្វឹក​ក្រុមការងារ​សម្របសម្រួល​ផ្នែក​សុវត្ថិភាព​ដើម្បី​ផ្ដល់​សញ្ញាព្រមាន​ថា គណនី​មួយ​នេះ​អាច​ត្រូវបាន​ប្រើ​ដោយ​កុមារ​អាយុ​ក្រោម ១៣ឆ្នាំ​។ យើង​ក៏​ប្រើប្រាស់​ព័ត៌មាន​ផ្សេងៗ​ទៀតដែល​ផ្ដល់​ដោយ​ក្រុមអ្នក​ប្រើ​ប្រាស់​របស់​យើង​ ដូចជា ពាក្យគន្លឹះ និង​របាយការណ៍​ក្នុង​កម្មវិធី​ទូរស័ព្ទ (in-app) មកពី​សហគមន៍​របស់​យើង​ ដើម្បី​ជួយ​បង្ហាញ​គណនី​មិន​ទាន់​គ្រប់​អាយុ​។ នៅពេល​ក្រុមការងារ​ផ្នែក​សុវត្ថិភាព​របស់​យើង​ជឿ​ថា គណនី​នោះ​អាច​ជា​កម្មសិទ្ធិ​របស់​បុគ្គល​មិន​ទាន់​គ្រប់​អាយុ វា​​នឹងត្រូវបាន​ផ្អាក​។

បង្កើន​តម្លាភាព​នូវ​រាល់​វិធានការ​ទាំងអស់

នៅក្នុង​ របាយការណ៍តម្លាភាព ​ចុងក្រោយរបស់យើង យើង​បាន​ចុះ​ផ្សាយ​គណនី​អ្នក​ប្រើប្រាស់​ជា​ច្រើន​ដែល​ត្រូវបាន​លុប​ចោល​ដោយសារល្មើស​គោលការណ៍​ណែនាំ​សហគមន៍​​​យើង​។ ដើម្បី​​បង្ហាញ​វិធានការ​​ទាំង​នោះ​ឱ្យ​កាន់តែ​ច្បាស់​ជាសធារណៈ យើង​ការពារ​ដល់​អនីនិតិជន​ យើង​ក៏នឹង​ចាប់ផ្ដើម​ចែក​រំលែក​ព័ត៌មាន​ប្រហាក់ប្រហែល​គ្នា​ពាក់​ព័ន្ធនឹងការ​លុប​គណនី​សង្ស័យ​ ដោយ​ផ្ដើម​ពីរបាយការណ៍​បន្ទាប់​របស់​យើង​។ យើង​បន្ដ​ពង្រីកវិសាលភាព​ព័ត៌មាន​ដែល​ផ្ដល់​ក្នុង​របាយការណ៍​ទាំងនេះ​ ដូចជា ការ​ចុះផ្សាយ​មាតិកា​ដើម ដែល​ត្រូវបាន​ស្នើ​ឡើង ដើម្បី​ជួយអភិវឌ្ឍ​​ឧស្សាហកម្ម​​តាម​រយៈ​​ការ​បោះជំហាន​ទៅមុខ​យ៉ាង​លឿន​ ពេល​ផ្ដោតលើ​តម្លាភាព និង​ការ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​អ្នក​ប្រើប្រាស់​។

បង្កើតបរិយាកាស​ស័ក្ដិសមនឹងអាយុ

បន្ថែម​ពីលើការងារ​ទប់ស្កាត់​អ្នក​មិនទាន់​គ្រប់អាយុ​ប្រើប្រាស់​សេវាកម្មរបស់​យើង យើង​សូម​ណែនាំ​មុខងារ និង​គោលនយោបាយ​ដ៏មាន​អត្ថប្រយោជន៍ជា​ច្រើន​​ ដែល​បង្កើតឡើង​ដើម្បី​លើកកម្ពស់​បទពិសោធ​សុវត្ថិភាព និង​ស័ក្ដិសមជាមួយ​អាយុ​អ្នកប្រើប្រាស់​ចន្លោះ​ពី ១៣ ទៅ ១៧​ឆ្នាំ​។ ឧទាហរណ៍ នៅពេល​ក្មេង​ជំទង់​ចាប់ផ្ដើម​ប្រើ​ប្រាស់ TikTok យើង​មានបំណង​រឹតបន្ដឹង​ការចូលទៅកាន់​មុខងារ​​​មួយ​ចំនួន ដូចជា ការឆ្លើយឆ្លង​សារ​ដោយ​ផ្ទាល់ (Direct Messaging) និង​ការ​បង្កើត​គណនី​អ្នក​ប្រើប្រាស់​អាយុ​ចន្លោះ​ពី ១៣ ទៅ ១៥​ឆ្នាំ​ដោយ​ស្វ័យ​ប្រវត្ដិ​ជា​ប្រភេទ​គណនី​បង្រួម​ហានិភ័យ​ក្នុងការ​ទទួល​បាន​ទិន្នន័យ​មិនសមរម្យ​។ ទាំង​នេះ​គឺជា​ការ​សម្រេចចិត្ដ​ប្រកបដោយ​វិជ្ជាជីវៈ​ ដែល​យើង​ខិតខំ​ការពារ​សមាជិក​សហគមន៍​ក្មេងៗ​ ពេល​ពួកគេ​ចាប់ផ្ដើម​បង្ហាញ​វត្ដមាន​នៅលើ​អនឡាញ​។ យើង​ក៏​មាន​បំណង​ផ្ដល់ជូន​​ឪពុក​ម្ដាយ​នូវ​ប្រភព​ធនធាន​ ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​សម្រាប់​ធ្វើការ​ជជែក​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​ឌីជីថល និង​សម្រេច​ចិត្ដ​ប្រកបដោយ​ផាសុកភាព​បំផុត​សម្រាប់​គ្រួសារ​របស់​ពួកគេ​ រួមទាំង មុខងារពិសេសនៃគូលក្ខណៈគ្រួសារ

យើង​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​សហគមន៍​របស់​យើង​យ៉ាង​ហ្មត់ចត់​បំផុត​។ វាជា​ការងារ​ដ៏សំខាន់​បំផុត​ ដែលយើង​ត្រូវ​ធ្វើ ហើយ​យើង​នឹង​បន្ដ​ច្នៃ​បង្កើត​ថ្មីៗ​ដើម្បី​រក្សា​សុវត្ថិភាព​សហគមន៍​យើង​។ យើង​នឹង​ចែករំលែក​បន្ថែម​ទៀត​អំពីការងារ​របស់​យើង​នា​ពេល​អនាគត។ ដើម្បី​ស្វែង​យល់​ពី​លក្ខណៈ​ពិសេសនៃ​បញ្ហា​សុវត្ថិភាព​ និង​ធនធាន​ ដែល​យើង​ផ្ដល់​ជូន​ក្មេង​ជំទង់​ និង​ក្រុម​គ្រួសារ​ សូម​ចូល​ទៅកាន់ មជ្ឈមណ្ឌលសុវត្ថិភាព៕ ​