ដោយ Cormac Keenan ប្រធានផ្នែកជំនឿ​ចិត្ដ និង​សុវត្ថិភាព

ឥឡូវ​នេះ យើង​ប្រកាស​ពីការ​ធ្វើ​​បច្ចុប្បន្នភាព​ចំពោះ​គោលការណ៍​ណែនាំ​សហគមន៍​របស់​យើង​ដើម្បី​បង្កើន​កិច្ច​គាំទ្រ​ដល់​ភាព​ស្ងប់​សុខ​របស់​សហគមន៍​ ​ ក៏ដូចជា​សេចក្ដី​សុចរឹត​ប្លេតហ្វម​របស់​យើង​។ តម្លា​ភាព​ជាមួយ​សហគមន៍​ ​ពិតជា​មាន​សារៈសំខាន់​ចំពោះយើង​ ហើយ​​បច្ចុប្បន្នភាព​ទាំង​នោះ​ធ្វើឱ្យងាយ​ស្រួល​ ឬ​​បកស្រាយ​ក្បោះ​ក្បាយ​ទៅលើ​ប្រភេទ​អត្ដចរឹក និង​មតិកា​មួយ​ចំនួន ដែល​យើង​នឹង​លុប​ចេញ​ពី​ប្លេតហ្វម​​ ឬ កំណត់​មិន​​អនុញ្ញាតឱ្យបញ្ចេញមតិ ក្នុង​ហ្វីដ [For You]។ យើង​បង្កើន​ការ​ពង្រឹង​កិច្ចការពារ​​ ដូច្នេះ TikTok អាច​បន្ដ​កៀរគរ​អ្នក​ប្រើ​ប្រាស់​ឱ្យ​បង្កើត ផ្សារភ្ជាប់​ទំនាក់ទំនង និង​រីករាយជាមួយ​​ការ​កម្សាន្ដ​បែប​សហគមន៍​រយៈ​ពេល​យូរ​អង្វែង​។

កសាង​ប្លេតហ្វម​កម្សាន្ដ​ប្រកប​ដោយ​សុវត្ថិភាព និង​សន្ដិសុខ​

នៅ​ TikTok យើង​ជឿ​ជាក់​ថា អ្នក​ប្រើ​ប្រាស់​ប្លេតហ្វមផ្ដោតលើ​​វីដេអូ​ខ្លីៗ​នេះ​​គួរ​តែអាច​បញ្ចេញអ្វី​​ពី​ខ្លួន​ឯង​តាម​បែប​ផែន​ច្នៃ​ប្រឌិត​ និង​កម្សាន្ដ​សប្បាយ​ក្នុង​បរិយាកាស​សុវត្ថិភាព សន្ដិសុខ និង​កក់​ក្ដៅ​។ គោល​ការណ៍​ណែនាំ​សហគមន៍​របស់​យើង​គាំទ្រ​លើ​កិច្ចការ​នេះ​​តាម​រយៈ​​ការ​បង្កើត​បទដ្ឋាន​មួយ​ឈុត​។ ដូច្នេះ អ្នក​ប្រើ​ប្រាស់​ស្វែង​យល់​ពី​មាតិកា​ប្រភេទ​ណា​ដែល​គួរ​បង្កើត​នៅ​លើ​ប្លេតហ្វ​ម​​ ហើយ​អ្នក​ទស្សនា​ដឹង​ពីអ្វី​ដែល​ត្រូវ​រាយការណ៍​មក​​​យើង​។ គោល​នយោបាយ​​របស់​យើង​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​លើក​តម្កើង​បទពិសោធ​ដែល​ផ្ដោត​អាទិភាព​ចម្បង​ទៅលើ​សុវត្ថិភាព ការ​ផ្ដល់​សិទ្ធិ​ស្មើភាព និង​ភាព​ត្រឹម​ត្រូវ​តាម​ច្បាប់​។ ពួកគេ​ទទួល​ខុស​ត្រូវលើ​ពាក្យ​ពេចន៍​គន្លឺះ​ និង​ការ​គំរាម​កំហែង​ដើម្បី​​ត្រួតពិនិត្យ​​ទូទាំង​បណ្ដាញ​អ៊ីធឺណិត ក៏ដូចជា​នៅលើ​ប្លេតហ្វម​របស់​យើង​។ យើង​ក៏ស្ដាប់​មតិយោបល់​ពី​សហគមន៍ និងដៃគូក្នុងស្រុក​​ ​ព្រមទាំង​ក្រុម​ជំនាញ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត​ ដូចជា សុវត្ថិភាព​​ និង​សន្ដិសុខ​ឌីជីថល​ ការ​កែសម្រួល​មាតិកា​ឱ្យ​សម​ប្រកប សុខភាព និង​ភាព​ស្ងប់សុខ ក៏ដូចជា ការ​អភិវឌ្ឍ​របស់​ក្មេង​ជំទង់​។

ការ​ធ្វើ​បច្ចុប្បន្ន​ភាព​មួយ​ចំនួន​ ដែល​យើង​ប្រកាស​​​ថ្ងៃនេះ និង​​​អនុវត្ដ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​ រួមមាន​៖

  • ពង្រឹង​គោលនយោបាយ​ចាត់វិធានការ​លើ​មាតិកា​គ្រោះថ្នាក់ និង​ស្មុគស្មាញ៖ យើង​បន្ដ​អនុវត្ដ​វិធានការ​រឹត​បន្ដឹង​ ដែល​ យើងធ្លាប់បានប្រកាស ដើម្បី​ជួយ​ទប់ស្កាត់​មតិកា​បែប​នេះ​ រួមទាំង ការ​បោកបញ្ឆោត​ឱ្យ​មាន​អំពើ​អត្ដឃាត​ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​ប្លេតហ្វម​របស់​យើង​។ បញ្ហា​នេះ ធ្លាប់​ត្រូវបាន​កំណត់​នៅក្នុង​គោល​នយោបាយរបស់​យើង​ស្ដីពី​ការ​ធ្វើ​​អត្ដឃាត និង​បង្ក​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ តែពេលនេះ​វានឹង​ត្រូវបាន​បែង​ចែក​នៅក្នុង​ប្រភេទ​គោលនយោបាយ​ដាច់​ដោយ​ឡែក​ជាមួយ​នឹងការ​បញ្ចូល​​ព័ត៌មាន​លម្អិត​បន្ថែម​។ ដូច្នេះ វា​កាន់តែ​ងាយ​ស្រួល​សម្រាប់​សហគមន៍​យើង​ក្នុង​ការ​​ស្វែង​យល់​គោលនយោបាយ​ទាំង​នេះ​។
  • ពង្រីក​ទស្សនៈវិស័យ​ចំពោះ​ជំងឺ​អប្រក្រតីភាព​នៃការ​ទទួលទាន​អាហារ​៖ ខណៈ​យើង​បាន​លុបចោល​មាតិកា​ ដែលបង្កើន​ការ​កើត​​ជំងឺ​អប្រក្រតីភាព​នៃ​ការ​ទទួលទានអាហាររួចហើយ​​ យើង​នឹង​ចាប់ផ្ដើម​លុប​ការ​ផ្សព្វផ្សាយ​ស្ដីពី​អប្បកិរិយា​ទទួលទាន​ខុស​ប្រក្រតី​។ យើង​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរបែប​នេះ​ ក្នុង​ការ​ប្រឹក្សា​ជាមួយ​អ្នក​ជំនាញ​ជំងឺ​អប្រក្រតីភាព​នៃការ​ទទួលទានអាហារ ក្រុម​អ្នក​ស្រាវជ្រាវ និង​ក្រុម​គ្រូពេទ្យ ដូច​ដែល​យើង​បាន​ដឹង​ថា មនុស្ស​អាច​ជួបការលំបាក​ក្នុង​ការ​ទទួលទាន​​ដែល​ប៉ះពាល់​ដល់​សុខភាព​​ និង​ធ្វើ​អប្បកិរិយា​ដោយ​គ្មាន​កើ​ត​បញ្ហា​អ្វី​ទាំង​អស់​។ គោល​បំណង​របស់​យើង​គឺ​ទទួល​ស្គាល់​​អាការ​ជា​ច្រើន​ទៀត ដូចជា ការ​ធ្វើ​លំហាត់​ប្រាណ​ខ្លាំង​ពេក ឬតម​អាហារ​រយៈ​ពេល​ខ្លី ដែល​ជា​រឿយៗ​វាជា​សញ្ញាអាច​បង្ក​​គ្រោះថ្នាក់ ​​មិនសូវ​​​ដឹង​​។ នេះ​គឺជា​ចំណុច​ប្រហាក់ប្រហែល​​ ដែល​ពិបាក​ក្នុង​ការ​បែងចែក​ ហើយ​យើង​កំពុង​បំពេញ​កិច្ចការ​ដើម្បី​បង្វឹក​ក្រុម​ការងារ​របស់​យើង​ឱ្យ​បន្ដ​យកចិត្ដ​ទុកដាក់​ខ្ពស់​ចំពោះ​មាតិកា​ដ៏ទូលំទូលាយ​។
  • បន្ថែម​ភាព​​លាក់​ច្បាស់​លើ​ប្រភេទ​មនោគមវិជ្ជា​បង្ក​ការ​ស្អប់ខ្ពើម​ដែល​ត្រូវ​បាន​ហាម​ឃាត់​នៅលើ​ប្លេតហ្វម​របស់​យើង៖ ទាំងនេះ​ រួមមាន ឈ្មោះ​ក្លែងក្លាយ ភេទ​មិន​ត្រឹមត្រូវ ឬ​បង្ហាញការ​​ស្អប់​ខ្ពើម​លើ​ស្ដ្រី ក៏ដូចជា មាតិកា ដែល​គាំទ្រ ឬ​លើក​ស្ទួយ​ដល់​កម្មវិធី​​កែប្រែ​ចំណង់​សម្ព័ន្ធ​ផ្លូវ​ភេទ​ពីការ​ស្រឡាញ់​ភេទ​ផ្ទុយ​ទៅជា​ការ​ប្រតិព័ទ្ធ​ភេទ​ដូចគ្នា​​។ ថ្វីដ្បិតតែ​មនោគម​វិជ្ជាទាំង​នេះ​ត្រូវបាន​ហាម​ឃាត់លើ​ TikTok តាំងពី​យូរយារយ៉ាងណា​ យើង​បាន​ស្ដាប់​ឮបញ្ហា​ទាំង​នេះ​ពី​ក្រុម​អ្នក​បង្កើត​មាតិកា​ និង​អង្គការ​សង្គម​ស៊ីវិល​ ​ជាកត្ដា​​សំខាន់​ដែល​គួរ​​ចែង​នៅ​ក្នុង​គោលការណ៍​ណែនាំ​សហគមន៍​របស់​យើង​។
  • ពង្រីកវិសាលភាព​គោលនយោបាយ​របស់​យើង​ដើម្បី​ការពារ​សន្ដិសុខ សេចក្ដី​សុចរឹត ភាពអាច​ប្រើ​ជា​ប្រយោជន៍​ និង​ភាពអាច​ទុកចិត្ដបាន​៖ ទាំងនេះ រួមមាន ការហាមឃាត់​អ្នក​មិន​មាន​ការ​អនុញ្ញាត​ចូលប្រើ TikTok ព្រមទាំង មាតិកា គណនី ប្រព័ន្ធ ឬ​ទិន្នន័យ​របស់ TikTok និង​ហាមឃាត់​ការ​ប្រើ​ប្រាស់ TikTok ក្នុង​បំណង​​ប្រព្រឹត្ដិ​​សកម្មភាព​ឧក្រិដ្ឋ​។ បន្ថែម​ពីការ​អប់រំ​សហគមន៍​របស់​យើង​ស្ដីពី​វិធីសាស្ដ្រ​ក្នុង​ការ​ស្វែងរក បញ្ចៀស និងរាយការណ៍​សកម្មភាព​គួរ​ឱ្យសង្ស័យ​ យើង​នឹង​បើក​ដំណើរការ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​ និង​ស៊ើប​អង្កេត​ឧប្បត្ដិហេតុ​បង្ក​អន្ដរាយ​នៅលើ​អ៊ីនធឺណិត​ជាមួយ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត​ នៅក្នុង​ទីក្រុង​វ៉ាស៊ីងតោន​ ឌីស៊ី ទីក្រុង​ឌូប្លីន និង​សិង្ហបុរី នា​ឆ្នាំ​នេះ។ ការ​ដាក់​ឱ្យ​ដំណើរការ​​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​របស់ TikTok អនុញ្ញាត​ឱ្យមាន​​​ប្រព័ន្ធ​ត្រួតពិនិត្យ​ការ​គំរាម​កំហែងក្នុង​ពេល​ដំណាល​គ្នា​នៃ​ម៉ោង​វេលា​ខុសៗគ្នា​ទៅតាម​ដំណើរ​របស់​ព្រះ​អាទិត្យ និង​​បណ្ដាញ​ប្រមូល​ព័ត៌មាន​ប្រកប​ដោយ​ភាព​វៃឆ្លាត ពេល​យើង​បន្ដ​ធ្វើការ​ជាមួយ​អ្នក​ជំនាញ​ឈាន​មុខ​ក្នុង​ឧស្សាហកម្ម​ដើម្បី​សាកល្បង និង​ពង្រឹង​កិច្ចការពារ​របស់​យើង​។

លើសពីនេះ សហគមន៍​របស់​យើង​អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​អំពី​ ប្រភេទ​មាតិកា ដែលមិន​អនុញ្ញាត​ឱ្យ​​បញ្ចេញ​​មតិយោបល់​​នៅលើ​ហ្វីដ [For You]។ ខណៈ​សមត្ថភាព​ស្វែងរក​គំនិតថ្មីៗ​​ ទាំង​ក្រុម​អ្នក​ផលិត​មាតិកា និង​ទាំង​ចំណាប់អារម្មណ៍​​​គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​​អ្វី​ដែល​ធ្វើ​ឱ្យ​ប្លេតហ្វម​របស់យើង​កាន់តែ​វិសេស មាតិកា​ក្នុង​ហ្វីដ [For You] របស់​នរណាម្នាក់​អាច​ផុស​ឡើង​ពី​អ្នក​ផលិត​មាតិកា​ណាម្នាក់​ដែល​ពួកគេ​មិន​បាន​ជ្រើសរើស​តាមដាន ឬ​​ចំណាប់​អារម្មណ៍​ណាមួយ ដែល​ពួកគេ​មិន​ធ្លាប់​ទាក់ទង​កន្លង​មក​សោះ​។ នោះជា​មូលហេតុ​នៅពេល​ដែល​យើង​អាច​ប្រទះ​មាតិកា​ដែល​មិន​សម​ទំនង​សម្រាប់​ទស្សនិកជន​ទូទៅ​ ដែល​រួមទាំង​ក្រុម​មនុស្ស​គ្រប់​ៗរូប ចាប់​ពី​យុវវ័យ​រហូតដល់​ជីដូន​ជីតា​លួត​ យើង​ខិតខំប្រឹង​ប្រែង​អស់ពីសមត្ថភាព​ក្នុង​ការ​លុប​វា​ចេញ​ពី​ប្រព័ន្ធ​ផ្ដល់​មតិយោបល់​​របស់​យើង​។

រាល់​សមាជិក​សហគមន៍​របស់​យើង​ទាំង​អស់​នឹង​ត្រូវបាន​លើក​ទឹកចិត្ដ​ឱ្យ​អាន​គោលការណ៍ណែនាំ​ទើប​ធ្វើ​បច្ចុប្បន្នភាព​ថ្មីៗ​​នេះ​​ នៅពេល​ពួកគេ​បើក​កម្មវិធី​លើ​ទូរស័ព្ទ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ​ទៀត​។

បន្ដ​រក្សា​ការ​ទទួល​ខុសត្រូវ​ចំពោះ​សហគមន៍​របស់​យើង

ភាព​រឹង​មាំ​នៃ​គោលនយោបាយ​ពឹង​អាស្រ័យ​​លើ​សមត្ថភាពក្នុង​ការ​​អនុវត្ដ​វា​។ គោលការណ៍​ណែនាំ​សហគមន៍​របស់​យើង​ដាក់​ឱ្យ​អនុវត្ដ​សម្រាប់​មនុស្ស​គ្រប់រូប និងគ្រប់​​មាតិកា​ទាំងអស់​នៅលើ TikTok ហើយ​យើង​នៅតែពុះពារ​រក្សា​ភាព​មាំមួន​ និង​ប្រកប​ដោយ​សមធម៌​ចំពោះ​ការ​អនុវត្ដរបស់​យើង​។ យើង​ប្រើ​ប្រាស់​ការ​ច្របាច់​បញ្ចូល​គ្នារវាង​​បច្ចេកវិទ្យា​ និង​កិច្ចការ​របស់​មនុស្ស​ក្នុង​ការ​កំណត់​សម្គាល់ និង​លុប​រាល់​ការ​​បំពាន​គោលការណ៍​ណែនាំ​សហគមន៍របស់​យើង​ ហើយ​យើង​នឹង​បន្ដ​បង្វឹក​ប្រព័ន្ធ​ស្វ័យប្រវត្ដិកម្ម​ និង​ក្រុម​ការងារ​សុវត្ថិភាព​របស់​យើង​ដើម្បី​លើក​កម្ពស់​គោល​នយោបាយ​។

ដើម្បី​ពង្រឹង​សមត្ថភាព​​​ទទួលខុសត្រូវ​ចំពោះ​សហគមន៍​ អង្គការ​ក្រៅរដ្ឋាភិបាល​ និង​អង្គភាព​ដទៃ​ យើងបាន​បញ្ចេញ​​ របាយការណ៍​អនុវត្ដ​គោលការណ៍​ណែនាំ​សហគម៍ ​ទៅតាម​ត្រីមាស។ របាយការណ៍​ចុងក្រោយ​បំផុត​របស់​យើង ដែល​ចុះផ្សាយ​នៅ​ថ្ងៃនេះ បាន​បង្ហាញថា វីដេអូ​បំពាន​ជាង ៩១​លាន​ឃ្លីប​ ត្រូវបាន​លុប​ចោល​អំឡុង​ពេល​ត្រីមាសទី ៣ នៃ​ឆ្នាំ​២០២១​ ដែល​ស្មើ​ប្រមាណ ១​ភាគរយ​នៃ​វីដេអូ​ត្រូវបាន​បង្ហោះ​លើ​ប្លេតហ្វម​ទាំងអស់​។ ច្បាស់​ណាស់ វីដេអូ​ ៩៥,១ ភាគរយ​ ត្រូវបាន​លុបចោល​មុន​ពេល​មាន​អ្នក​ប្រើ​ប្រាស់​ណា​ម្នាក់រាយការណ៍​ពី​វា ៨៨,៨​ ភាគរយ​ ត្រូវបាន​លុប​មុន​ពេល​វីដេអូ​ត្រូវបាន​​ចូល​មើល​ ហើយ​ ៩៣,៩ ភាគរយ ជាវីដេអូ​ត្រូវបាន​បង្ហោះ​រយៈ​ពេល ២៤​ម៉ោងចុងក្រោយ​​។ យើង​បន្ដ​ពង្រីកសមត្ថភាព​​ប្រព័ន្ធ​របស់​យើង​ ដែល​ស្វែង​រក និង​លុប​ចោល​វីដេអូ​បំពាន​តាម​ប្រភេទ​មួយ​ចំនួន​ដែល​ត្រូវបាន​បង្ហោះ​លើ TikTok រួមទាំង រូបភាព​អាគ្រាត​របស់​មនុស្ស​ពេញ​វ័យ និង​សកម្មភាព​កាមគុណ សកម្មភាព​ប៉ះពាល់​សុវត្ថិភាព​កុមារ និង​ខុស​ច្បាប់​ ក៏ដូចជា​ទំនិញ​ផ្ទុក​សារធាតុ​ហាមឃាត់​។ ជាលទ្ធផល ទំហំ​នៃការ​លុប​មាតិកា​បំពាន​ស្វ័យប្រវត្ដិ​មាន​ការ​កើន​ឡើង​ ដែល​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​​សុវត្ថិភាព​ប្លេតហ្វម​របស់​យើងជា​ទូទៅ ក៏ដូចជា​អនុញ្ញាត​ឱ្យ​ក្រុមការងារ​យើង​ផ្ដោត​លើ​ការ​ត្រួតពិនិត្យ​មាតិកា​បរិបទ និង​ប្រហាក់​ប្រហែល​គ្នា​ ដូចជា​ សម្ដី​បែប​ស្អប់​ខ្ពើម ប្រមាថ និង​រុកគួន ព្រមទាំង ភាន់​ច្រឡំ​។

យើង​​បាន​អភិវឌ្ឍ​​ឱ្យ​ប្រសើរ​ឡើង​នូវ​គោល​នយោបាយ​ និង​ការ​អនុវត្ដរបស់​យើង​ រួមទាំង សមត្ថភាព​សម្រេច​ជោគជ័យ ទាំង​ល្បឿន​ និង​ភាព​រឹងមាំ ទោះបីជា​យើង​ទទួល​ស្គាល់​ថា វា​គ្មាន​ទី​បញ្ចប់​ ពេល​សំដៅ​លើ​ការ​រក្សា​ពារពារ​សុវត្ថិភាព​ដល់​អ្នក​ប្រើ​ប្រាស់​យ៉ាងណាក៏ដោយ​។ យើង​ពុះពារ​ឆ្ពោះទៅមុខ​ដោយសារ​យើង​មាន​ឆន្ទះ​​​ជួយ​មនុស្ស​គ្រប់​រូប​ឱ្យ​ទទួល​បាន​បទពិសោធ​ដ៏​ល្អ និង​កាន់តែ​ប្រសើរឡើង​​នៅលើ TikTok៕