អ្នកបង្កើតមាតិកាលើកម្មវិធី TikTok ដែលមានបទពិសោធន៍ជ្រៅជ្រះរបស់កម្ពុជាមួយចំនួន បានសហការគ្នាផ្សព្វផ្សាយយុទ្ធនាការស្ដីអំពីសុខុមាលភាព និងសុវត្ថិភាពផ្លូវចិត្ដតាមរយៈ ការចែករំលែកបទពិសោធរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាអវិជ្ជមាន ការរក្សាផ្នត់គំនិតវិជ្ជមាន អំពីខ្លួនឯង និងការបង្កើតតុល្យភាពជីវិតការងារប្រកបដោយភាពវិជ្ជមាន។
យុទ្ធនាការសុខភាពផ្លូវចិត្ដត្រូវបានផ្ដួចផ្ដើមឡើងដោយ TikTok ដែលជាកម្មវិធីបង្កើតវីដេអូឃ្លីបខ្លីៗ ជាមួយបេសកកម្មជំរុញឱ្យមានគំនិតច្នៃបង្កើត និងបង្កភាពសប្បាយរីករាយ។ នៅកម្ពុជា យុទ្ធនាការនេះនឹងបង្ហាញពីការចូលរួមរបស់ម្ចាស់គណនី TikTok ខ្មែរមួយចំនួន ដូចជាLengleng, Samreth9999 និង Khmerfreelancer ជាដើម។ ប្រធានបទដែលក្រុមអ្នកបង្កើតមាតិកា TikTok នៅកម្ពុជានឹងផ្សព្វផ្សាយរួមមាន៖ វិធីដោះស្រាយស្ថានភាពអវិជ្ជមានចំពោះជីវិតបុគ្គល ណាម្នាក់ វិធីរក្សាភាពវិជ្ជមានក្នុងគ្រាប្រឈមការសរសេរបែបអវិជ្ជមាន វិធីរក្សាជំហរវិជ្ជមាន ជុំវិញបញ្ហារាងកាយខ្លួនឯង និងដំបូន្មានអំពីសុខភាពផ្លូវចិត្តអំឡុងពេលកូវីដ ១៩។
អនុលោមតាមគោលការណ៍របស់ខ្លួននៅជំុវិញពិភពលោក ក្រុមហ៊ុនTikTok លើកទឹកចិត្ដអ្នកប្រើប្រាស់បង្ហាញនូវការច្នៃបង្កើត និងស្វែងរកសហគមន៍ដែលបានចូលរួមចែក រំលែកបទពិសោធន៍ជីវិត និងស្វែងរកភាពស្ងប់សុខដោយបានដឹងថាពួកគេមិននៅឯការនូវអ្វី ដែលខ្លួនគេកំពុងតែឆ្លងកាត់ មិនថាវាជាបញ្ហាឪពុកម្ដាយថ្មោងថ្មី ជជែកអំពីវិធីដោះស្រាយ បញ្ហាខ្វះដំណេក ឬដំបូន្មានគ្រប់គ្រងអារម្មណ៍ក្រេវក្រោធនោះទេ។
TikTok មិនអនុញ្ញាតមានមាតិកាផ្សព្វផ្សាយអំពីការលើកតម្កើង ឬយកបញ្ហាអំពើអត្ដឃា តមកលេងសើច ការបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ឬជំងឺផ្លូវចិត្ដដែលធ្វើឱ្យមនុស្សបាយមិននឹក ទឹកមិននា ឬទទួលទានច្រើនហួសប្រមាណ ហើយបណ្ដាញសង្គមនេះពិតជាបានគាំទ្រដល់ អ្នកដែលជ្រើសរើសការចែករំលែកបទពិសោធជីវិត ដើម្បីផ្សព្វផ្សាយចំណេះដឹងជួយដល់អ្នកដទៃ ដែលជួបការលំបាក និងស្វែងរកការគាំទ្រពីសហគមន៍។
ដើម្បីជួយពលរដ្ឋកម្ពុជាអនុវត្ដប្រកបដោយសុវត្ថិភាព TikTok បានដាក់ដំណើរការ កម្មវិធីណែនាំផ្នែកសុខុមាលភាពថ្មីមួយចំនួន ដើម្បីគាំទ្រដល់អ្នកដែលមានបំណង ចង់ចែករំលែក បទពិសោធជីវិតផ្ទាល់ខ្លួនលើវេទិកា TikTok។ កម្មវិធីណែនាំបាននិងកំពុងអភិវឌ្ឍដោយ មានការណែនាំពីសមាគមអន្ដរជាតិសម្រាប់ការទប់ស្កាត់អំពើអត្ដឃាត (IASP) អង្គការ Crisis Text Line ធុរកិច្ចមិនរកប្រាក់ចំណូល Live For Tomorrow អង្គការ Samaritans of Singapore និង Samaritans (UK)។ ការណែនាំអាចរកបាននៅលើទំព័រមជ្ឈមណ្ឌលសុវត្ថិភាព (Safety Centre) សម្រាប់គោលបំណងផ្ដល់ព័ត៌មានប៉ុណ្ណោះ ក៏បានផ្ដល់នូវដំបូន្មានជាច្រើន ក្នុងការជួយ សមាជិកសហគមន៍ របស់យើងឱ្យមានទំនាក់ទំនងប្រកបដោយ ការទទួលខុសត្រូវជាមួយអ្នក ដទៃដែលទំនងជាកំពុងជួបបញ្ហា ឬស្ថិតក្នុងតំណាក់កាលឈឺចាប់ខ្លាំង។
លើសពីនេះ ចាប់ពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ TikTok នឹងរៀបចំបង្កើតឱ្យមានសកម្មភាព នានាប្រចាំសប្ដាហ៍នៅក្នុងកម្មវិធីរបស់ខ្លួន ដែលផ្ដោតលើសុវត្ថិភាពផ្លូវចិត្ដ រួមទាំង មាតិកាអនឡាញពិសេសពីក្រុម TikTok ល្បីៗនិងអ្នកជំនាញឯករាជ្យ ដើម្បីស្វែងយល់ និងជជែកអំពីសារៈសំខាន់នៃបញ្ហាសុខុមាលភាព។ នៅកម្ពុជា ភាពវិសេសរបស់ក្រុម TikTok កម្ពុជា ដូចជា Lengleng, Samreth9999, Swichingkhនិង Khmerfreelancer នឹងក្លាយជាប្រធានបទសំខាន់។
Khmerfreelancer (យីម សំណាង) បានឱ្យដឹងថា៖ «TikTok ផ្ដល់នូវឱកាសដ៏អស្ចារ្យសម្រាប់ អ្នកបង្កើតមាតិកាដូចជា រូបខ្ញុំជាដើម ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងអបរំមហាជនរបស់យើង។ ខ្ញុំមានអារម្មណ៍ចង់ជួយអ្នកត្រូវការជំនួយតាមរយៈមាតិការបស់ខ្ញុំ ហើយពេលនេះ ខ្ញុំមានចំណាប់ អារម្មណ៍ជួយអ្នកដទៃក្នុងការរៀបចំតុល្យភាពជីវិត ការងាររបស់ពួកគេ សម្រាប់សុវត្ថិភាពផ្លូវចិត្ដ ជាទូទៅ។ ការជជែកអំពីសុខភាពផ្លូវចិត្ដ គឺជាគន្លឹះសំខាន់សម្រាប់អ្នកចង់ទទួលបាននូវជោគជ័យ និងមានសុខភាពល្អ ហើយខ្ញុំមានក្ដីសោមនស្សរីករាយដែល TikTok បានបោះជំហានមុន គេក្នុងការពិភាគ្សាអំពីបញ្ហានេះ»។
ចំណោមដំបូន្មានដែល Khmerfreelancer ផ្ដល់ឱ្យរួមមាន៖
«អំឡុងពេលរស់នៅផ្ដាច់ខ្លួនពីអ្នកដទៃ មិនសូវមានទំនាក់ទំនងក្នុងសង្គម និងបាត់បង់ព្រំដែន ការងារនេះ វាពិតជាអាចធ្វើឱ្យប៉ះពាល់ដល់មនុស្សមួយចំនួន។ ខ្ញុំមានដំបូន្មានមួយចំនួនដែល អាចជួយលោកអ្នកដោះស្រាយបញ្ហាប៉ះពាល់ពីវិបត្ដិកូវីដទាំងនេះ ដោយខ្ញុំព្យាយាមអនុវត្ដខ្លួនឯង រៀងរាល់ថ្ងៃផងដែរ។
១. មិនថ្វីទេ បើមិនសូវមានលទ្ធផលល្អរាល់ថ្ងៃ - ជួនកាល លោកអ្នកត្រូវការពេលវេលា សម្រាកខ្លះផ្ដោតលើខ្លួនឯង រួចចាប់ផ្ដើមជាថ្មី
២. សុំជំនួយ - លោកអ្នកនឹងមិនអាចធ្វើអ្វីៗគ្រប់យ៉ាងបានឡើយ ហើយលោកអ្នកក៏មិនសុទ្ធ តែអាចធ្វើល្អសព្វបែបយ៉ាងនោះដែរ។ ចូរសុំជំនួយពីគ្រួសារ ឬមិត្ដភក្ដិ ពេលលោកអ្នកត្រូវការ។ វាមិនមែនជារឿងអាម៉ាសក្នុងការចេញស្វែងរកជំនួយឡើយ។
៣. ចូរឆ្លៀតពេលវេលាដ៏មមាញឹកមកអង្គុយលេង និងឱ្យចិត្ដបានសម្រាកខ្លះ។ ត្រឹម ១០នាទីអីមិនខាតបង់អ្វីនោះទេ។
កាលពីដើមឆ្នាំនេះ TikTok បានចេញផ្សាយនូវប្រធានបទថ្មីៗ ដើម្បីគាំទ្រដល់អ្នកប្រើប្រាស់ ដែលកំពុងជួបប្រទះ ឬជាសះស្បើយពីបញ្ហានៃទទួលទានអាហារមិនប្រក្រតី។ ពេលអ្នកប្រើប្រាស់ម្នាក់ស្វែងរកប្រធានបទទាក់ទងនឹងបញ្ហានៃទទួលទានអាហារមិនប្រក្រតី TikTok បានណែនាំពួកគេ [ដោយបញ្ចូលខ្សែទូរស័ព្ទសេវាកម្ម បើអាចទៅរួច] ផ្ដល់ឱ្យពួកគេនូវការអប់រំជាមូលដ្ឋាន និងណែនាំប្រាប់អំពីប្រភពដ៏ច្បាស់លាស់។ TikTok ក៏បានដាក់ឱ្យប្រើប្រាស់នូវសេចក្ដីប្រកាសសេវាកម្មសាធារណៈ (PSAs) អចិន្ដ្រៃយ៍ លើតំណរភ្ជាប់ហាសថេកមួយចំនួន ដូចជា #whatIeatinaday ដើម្បីបង្កើនការយល់ដឹង និងផ្ដល់ការគាំទ្រដល់សហគមន៍យើង។
TikTok បច្ចុប្បន្ននេះកំពុងតែពង្រីកធនធានរបស់ខ្លួនជាមួយការណែនាំមជ្ឈមណ្ឌល សុវត្ថិភាពថ្មី (Safety Center) លើបញ្ហាការទទួលទានអាហារមិនប្រក្រតីចំពោះយុវវ័យ អ្នកថែទាំ និងអ្នកផ្ដល់ការអប់រំ។ ជាមួយការផ្ដល់ប្រឹក្សាពីសំណាក់អ្នកជំនាញឯករាជ្យជាច្រើន រួមមាន សមាគមជាតិស្ដីពីបញ្ហាអប្រក្រតីភាពនៃការទទួនទានអាហារ (National Eating Disorders Association) មជ្ឈមណ្ឌលព័ត៌មានជាតិស្ដីពីបញ្ហានៃការទទួលទានអាហារ(National Eating Disorder Information Centre) មូលនិធិមេអំបៅ(Butterfly Foundation) និងសមាគម Bodywhys (Bodywhys) របស់អៀរឡង់ ការណែនាំនេះនឹងផ្ដល់ព័ត៌មាន ការគាំទ្រនិងដំបូន្មានលើបញ្ហាការទទួលទាន អាហារខុសប្រក្រតី។
LengLeng បានឱ្យដឹងថា៖ «ការផ្ដោតសំខាន់លើបញ្ហាមិនប្រក្រតីនៃការទទួលទានអាហាររបស់ TikTok ស្របជាមួយនិងគោលការណ៍របស់ខ្ញុំដែលផ្ដោតលើភាពវិជ្ជមានភាពនៃរាងកាយខ្ញុំផងដែរ។ បច្ចុប្បន្ននេះ ពេលយុវជនមានអារម្មណ៍ថារងសម្ពាធក្នុងការប្រកួតប្រជែងសម្រស់ និងចង់ឱ្យមានរូបសម្ផស្សដូចតារានិមិត្ដរូបរបស់ខ្លួន ខ្ញុំចង់ប្រាប់ពួកគេឱ្យចេះរីករាយ នូវអ្វីដែលខ្លួនមាន និងរូបរាងរបស់ខ្លួនឯងនាពេលនេះ។ ក្នុងនាមជាអ្នកបង្កើតមាតិកាលើ TikTok ម្នាក់ ខ្ញុំមានបំណងចង់ផ្សព្វផ្សាយលើកស្ទួយភាពវិជ្ជមាន និងជំនឿចិត្ដចំពោះរាងកាយខ្លួនឯង។ ខ្ញុំសូមអរគុណដល់ TikTok សម្រាប់ការលើកទឹកចិត្ដឱ្យការសន្ទនាបែបនេះក្នុងចំណោមសហគមន៍ TikTok របស់យើង»។
លើសពីនេះ ពេលនរណាម្នាក់ស្វែងរកពាក្យពេចន៍ ឬឃ្លោងឃ្លា ដូចជា #suicide (អត្ដឃាត) TikTok ណែនាំពួកគេស្វែងរកប្រភពសេវាកម្មនៃការគាំទ្រក្នុងស្រុក រួមមាន សេវាកម្មជំនួយលើខ្សែទូរស័ព្ទ [ដៃគូក្នុងស្រុក - ដូចជា Samaritans] ជាកន្លែងដែលពួកគេអាចស្វែងរកការគាំទ្រ និងព័ត៌មានអំពីជម្រើសនៃការព្យាបាល។
[បន្ទាប់ពីប្រឹក្សាយោបល់ជាមួយអ្នកជំនាញឯករាជ្យ នៅប៉ុន្មានខែខាងមុខនេះ TikTok ក៏នឹងផ្ដល់] សេវាកម្មសហគមន៍ TikTok ជាមួយមតិកាពីក្រុមអ្នកបង្កើតមាតិកា TikTok នៅកម្ពុជាដែលនឹង ចែករំលែកបទពិសោធផ្ទាល់ខ្លួនស្ដីពីបញ្ហាសុខុមាលភាព និងសុវត្ថិភាពផ្លូវចិត្ដផ្ដល់ព័ត៌មាន នូវទីតាំងស្វែងរកការគាំទ្រ និងផ្ដល់ដំបូន្មានអំពីរបៀប និយាយទៅកាន់មនុស្ស ជាទីស្រឡាញ់ អំពីបញ្ហាទាំងនេះ។ វីដេអូទាំងនេះនឹងបង្ហាញនៅលើប្រអប់ស្វែង រកលទ្ធផលជាមួយការសរសេរ ពាក្យពេចន៍មួយចំនួនទាក់ទងនឹងអំពើអត្ដឃាត ឬការធ្វើបាបខ្លួនឯង ដោយសហគមន៍ របស់យើងអាចផ្ដល់នូវជម្រើសសម្រាប់ជ្រើសរើសតាមការគួរ។