រៀងរាល់ថ្ងៃ ក្រុមអ្នកផលិតមាតិកានៅលើ TikTok កំពុងកំណត់ជាថ្មីចំពោះនិយមន័យនៃការទទួលបាននូវការកម្សាន្ដ ចាប់ពីចម្រៀងល្បីៗសម្រាប់រដូវក្ដៅ It's Corn រហូតដល់តុក្កតាក្រាហ្វិករាំ ដូចជា Horace។ TikTok ជាវេទិកាដែលមានការបង្កើតមាតិកាដ៏ទាក់ទាញ ក៏ដូចជាស្វែងរកសហគមន៍ថ្មីៗ និងគួររំភើបរីករាយ។ មានវិធីសាស្ដ្រជាច្រើនក្នុងការបង្កើតមាតិកានៅលើ TikTok ចាប់ពីការបន្ថែមក្រាហ្វិកពន្លឺ សំឡេង និងការឌីហ្សាញផ្សេងៗ វីដេអូ ចម្រៀងសម្រាប់មនុស្សពីរនាក់ និងការប្រើប្រាស់ដោយចាប់ផ្ដើមពីវីដេអូឃ្លីបអ្នកដទៃ រួចបញ្ចប់ជាមួយវីដេអូរបស់ខ្លួនឯង (stitch) រហូតដល់ការផលិតវីដេអូវែងៗ ឬផ្សាយផ្ទាល់ ហើយពេលនេះ យើងកំពុងតែពង្រីកឧបករណ៍ផលិតផ្សេងៗទៀត ខណៈពេលយើងបន្ដជំរុញការផ្សារភ្ជាប់ទំនាក់ទំនងដ៏ប្រាកដនិយម និងដោយឯកឯងនៅលើ TikTok។

ផ្ដល់ការកម្សាន្ដ និងចែករំលែកភាពរីករាយជាមួយមនុស្សសំខាន់បំផុត

ពេលនេះ TikTok Now គឺជាមធ្យោបាយថ្មីបំផុតក្នុងការទទួលបាននូវកម្មវិធីកម្សាន្ដ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកនៅលើ TikTok នូវបទពិសោធរូបភាព និងវីដេអូប្រចាំថ្ងៃដើម្បីចែករំលែកនូវភាពសប្បាយរីករាយដ៏ពិតប្រាកដជាមួយមនុស្សដ៏សំខាន់បំផុត។ TikTok Now ប្រែក្លាយភាពពិតប្រាកដនៃ TikTok ទៅជាបទពិសោធច្នៃប្រឌិតថ្មីទាំងស្រុង ដែលផ្សារភ្ជាប់សហគមន៍ និងបន្ដជំរុញវប្បធម៌ទៅមុខជានិច្ច។

ការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ និងការកម្សាន្តដ៏រីករាយក្នុងទម្រង់ងាយស្រួលប្រើ TikTok Now សូមអញ្ជើញលោកអ្នក និងមិត្តភក្តិរបស់លោកអ្នករំលេចនូវអ្វីដែលលោកអ្នកកំពុងធ្វើក្នុងពេលបច្ចុប្បន្នដោយប្រើកាមេរ៉ាខាងមុខ និងខាងក្រោយរបស់លោកអ្នក។ លោកអ្នកនឹងទទួលបានសារដាស់តឿនប្រចាំថ្ងៃដើម្បីថតវីដេអូរយៈពេល ១០ វិនាទី ឬរូបថតសន្លឹក ដើម្បីចែករំលែកនូវអ្វីដែលអ្នកកំពុងធ្វើបានយ៉ាងងាយស្រួល និងរហ័ស។

យើងកំពុងតែដាក់ដំណើរការពិសោធជាមួយ TikTok Now រយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ នៅក្នុង [ទីផ្សារ] TikTok Now អាចចូលទៅប្រើប្រាស់តាមរយៈ [កម្មវិធីទូរស័ព្ទ TikTok \ កម្មវិធីទូរស័ព្ទដាច់ដោយឡែក TikTok Now \ កម្មវិធីទូរស័ព្ទទាំង TikTok និង TikTok Now ]។ នៅតាមតំបន់ផ្សេងៗទៀត TikTok Now អាចត្រូវបានដាក់ឱ្យដំណើរក្នុងកម្មវិធីទូរស័ព្ទ TikTok ដោយដោនឡូតកម្មវិធី TikTok Now ថ្មី ឬអាចប្រើបានទម្រង់ទាំងពីរ។ យើងនឹងបន្ដពង្រីកវិសាលភាពបទពិសោធអ្នកប្រើប្រាស់ ខណៈយើងសិក្សាបន្ថែមអំពីវិធីបញ្ចូលទម្រង់បែបច្នៃប្រឌិតថ្មីទៅក្នុងសហគមន៍ TikTok។

ផ្តល់អំណាចឱ្យលោកអ្នកបន្តគ្រប់គ្រងបទពិសោធ TikTok របស់ខ្លួន

យើងបានបង្កើតកម្មវិធី TikTok Now ដោយគិតគូរពីសុវត្ថិភាព និងឯកជនភាពរបស់សហគមន៍យើង។ អ្នកបង្កើតមាតិកាមានសិទ្ធិគ្រប់គ្រងថា តើអ្នកណាអាចចូលមើល និងចូលរួមជាមួយមាតិការបស់ពួកគេបាន។ ពួកគេអាចប្លុកអ្នកផ្សេងទៀត និងជ្រើសរើសថា តើមតិណាគួរត្រូវបានបង្ហាញនៅលើមាតិការបស់ខ្លួន។ បើនរណាម្នាក់ត្រូវបានមើលឃើញថាមានអាកប្បកិរិយាមិនសមទំនង ដែលពួកគេជឿថាអាចបំពាននូវគោលការណ៍ណែនាំសហគមន៍របស់យើង ពួកគេអាចរាយការណ៍ឱ្យមានការត្រួតពិនិត្យ។

យើងបានយកចិត្ដទុកដាក់ចំពោះបញ្ហាសុវត្ថិភាពសហគមន៍របស់យើង និងបន្ដបោះជំហានទៅមុខក្នុងការជួយគាំទ្រដល់សុវត្ថិភាព និងសុខុមាលភាពយុវវ័យជាពិសេស។

  • បើបុគ្គលអាយុក្រោម ១៦ឆ្នាំ បង្កើតគណនីប្រើប្រាស់កម្មវិធី TikTok Now ដូចទៅនឹង TikTok គណនីរបស់ពួកគេ នឹងត្រូវបានកំណត់ដោយស្វ័យប្រវត្ដិជាប្រភេទគណនីមានមហានិភ័យក្នុងការទទួលបានទិន្នន័យមិនសមរម្យ ឬ (private by default)
  • បុគ្គលអាយុក្រោម ១៨ឆ្នាំ នឹងមិនអាចចែករំលែកមាតិការបស់ខ្លួនទៅកាន់ Explore ហ្វីដបានឡើយ
  • បុគ្គលអាយុចន្លោះពី ១៣ ទៅ ១៥ឆ្នាំ នឹងត្រូវបានកំណត់ចំពោះជម្រើសបញ្ចេញមតិទៅកាន់ Friend only ដើម្បីជួយទប់ស្កាត់ការប្រាស្រ័យទាក់ទងដែលមិនត្រូវការ។


អ្នកមានអាយុចាប់ពី ១៨ឆ្នាំឡើង អាចកំណត់ (settings) ចំពោះការចែករំលែកបន្ថែម។ លើសពីការចែករំលែកជាមួយមិត្ដភក្ដិពេញវ័យ ពួកគេអាចជ្រើសរើសចែករំលែកការបង្ហោះរបស់ខ្លួនជាមួយសហគមន៍ TikTok Now ដ៏កាន់តែទូលំទូលាយ អាស្រ័យលើការកំណត់ឯកជនភាព ដែលពួកគេ បានជ្រើសរើស

ការកំណត់ស្រាប់ៗជាស្វ័យប្រវត្ដិ គឺ «Friends can view»។ ដើម្បីផ្លាស់ប្តូរការកំណត់ឯកជនភាពរបស់លោកអ្នកសម្រាប់ TikTok Now* សូមអនុវត្ដដូចខាងក្រោម៖

  • នៅលើអេក្រង់ Post កំណត់យកមិត្តភក្ដិអាចមើលបាន (Friends can view)។
  • ជ្រើសរើសអ្នកដែលលោកអ្នកចង់អនុញ្ញាតឱ្យមើលការបង្ហោះ TikTok Now របស់អ្នក។មិត្តភក្តិអាចមើលបាន (Friends can view )៖ នរណាដែលចុចតាមដានអ្នក ហើយអ្នកចុចតាមដានពួកគេត្រឡប់មកវិញ អាចទស្សនា TikTok Now របស់អ្នក។អ្នកគ្រប់គ្នា (Everyone)៖ អ្នកនៅក្នុងតំបន់របស់លោកអ្នកអាចមើលការបង្ហោះ TikTok Now របស់អ្នក។ សូមចងចាំថា មនុស្សដែលមិនតាមដានអ្នក ឬអ្នកមិនតាមដានត្រឡប់មកពួកគេវិញ មិនអាចបញ្ចេញមតិ ឬទាក់ទងជាមួយការបង្ហោះ TikTok Now បានទេ។

យើងតែងតែបន្ដបង្កើតវិធីសាស្ដ្រដ៏ស័ក្ដិសមសម្រាប់សហគមន៍របស់យើងក្នុងការបង្កើតទំនាក់ទំនងដ៏ពិតប្រាកដ នៅពេលដែលពួកគេបន្តការកម្សាន្តនៅលើ TikTok។ TikTok Now នឹងដាក់ឱ្យប្រើប្រាស់សម្រាប់មនុស្សទូទាំងពិភពលោកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ យើងរីករាយក្នុងការស្វែងយល់ពីសហគមន៍របស់យើង ហើយបន្តកែលម្អបង្កើន និងពង្រីកលើបទពិសោធ TikTok។

ចូរស្វែងរក TikTok និងចូលរួមសហគមន៍របស់យើងដោយគ្រាន់តែទាញយកកម្មវិធីដោយឥតគិតថ្លៃតាមរយៈ Apple App Store, Google Play Amazon