និពន្ធដោយ៖ Sandeep Gover ប្រធានផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផល និង Mabel Wang ប្រធានផ្នែកមាតិកានិងផលិតផលអ្នកបង្កើតមាតិកានៃក្រុមហ៊ុន TikTok

ថ្ងៃនេះ យើងដាក់ដំណើរការមុខងារថ្មីមួយដែលអាចឱ្យអ្នកប្រើប្រាស់ Refresh ទំព័រ For You feed របស់ពួកគេ ប្រសិនបើវីដេអូដែលត្រូវបានណែនាំលែងទទួលបានការចាប់អារម្មណ៍ពីពួកគេតទៅទៀត។ យើងក៏កំពុងផ្តល់ជូនការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពមួយផ្សេងទៀតអំពីកិច្ចប្រឹងប្រែងជាបន្តរបស់យើងដើម្បីការពារអ្នកប្រើប្រាស់មិនឱ្យមើលឃើញវីដេអូដដែលៗ ខណៈដែលយើងនឹងបន្តធ្វើការងារដើម្បីឱ្យគោលដៅនៃអនុញ្ញាតឱ្យអ្នកប្រើប្រាស់បញ្ចេញមតិ និងទទួលបានបទពិសោធមើល (View) ដ៏រីករាយរបស់ពួកគេមានតុល្យភាព។

ជម្រើសចាប់ផ្តើមដ៏ស្រស់ស្រាយជាមួយ TikTok

ទំព័រ For You Feed នៅលើ TikTok ជួយអ្នកប្រើប្រាស់ឱ្យស្វែងរកមាតិកា អ្នកបង្កើតមាតិកា សហគមន៍ និងផលិតផល។

ប៉ុន្តែយើងក៏អាចយល់ផងដែរថា មានពេលខ្លះនៅពេលដែលវីដេអូដែលត្រូវបានណែនាំលែងពាក់ព័ន្ធនឹងអ្នកប្រើប្រាស់ ឬក៏លែងផ្តល់មាតិកាចម្រុះគ្រប់គ្រាន់តទៅទៀត។ ដូច្នេះ យើងដាក់ដំណើរការមុខងារថ្មីមួយដើម្បីឱ្យអ្នកប្រើប្រាស់អាច Refresh ទំព័រ For You feed របស់ពួកគេ នៅពេលដែលពួកគេគិតថា មាតិកាឬវីដេអូដែលត្រូវបានណែនាំលែងជាមាតិកាដែលពួកគេចង់មើលតទៅទៀត។ នៅពេលបើកដំណើរការមុខងារនេះ មុខងារនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលមាតិកាផ្សេងៗនៅលើទំព័រ For You feed របស់ពួកគេហាក់ដូចជាពួកគេទើបតែចុះឈ្មោះប្រើប្រាស់ TikTok ដំបូងៗដូច្នេះដែរ។ ប្រព័ន្ធណែនាំវីដេអូរបស់យើងនឹងចាប់ផ្តើមណែនាំមាតិកាបន្ថែមទៀតទៅឱ្យអ្នកប្រើប្រាស់ដោយផ្អែកលើទំនាក់ទំនងថ្មីៗ។

មុខងារនេះត្រូវបានផ្តល់ជូនបន្ថែមពីលើមុខងារគ្រប់គ្រងមាតិការមួយចំនួន ដែលសហគមន៍របស់យើងបានបង្កើតរួចហើយដើម្បីឱ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធល្អៗ។ ឧទាហរណ៍ អ្នកប្រើប្រាស់អាចជ្រើសរើសមិនមើលវីដេអូណាដែលមាន hashtags ឬឃ្លាជាក់លាក់ណាមួយពីទំព័រ For You feeds របស់ពួកគេ ហើយនិយាយថា "មិនចាប់អារម្មណ៍" ដើម្បីរំលងវីដេអូក្រោយៗពីអ្នកបង្កើតមាតិការជាក់លាក់ណាម្នាក់ ឬសំឡេងជាក់លាក់ណាមួយ។ ការបើកដំណើរការមុខងារ Refresh នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការកំណត់ (Setting) ណាមួយដែលអ្នកប្រើប្រាស់បានជ្រើសរើសរួច ឬប៉ះពាល់ដល់គណនីដែលអ្នកប្រើប្រាស់បានតាមដាននោះទេ។

របៀបដែលយើងធ្វើការងារដើម្បីផ្តល់ជូនបទពិសោធមើល (View) ដ៏រីករាយ

យើងកំពុងធ្វើការឥតឈប់ឈរដើម្បីផ្តល់បទពិសោធមើលដ៏រីករាយ ហើយយើងមានវិធីសាស្រ្តជាច្រើនដើម្បីជួយការពារភ្លែតហ្វមរបស់យើងតាមរយៈ៖

  • ច្រោះចោលមាតិកាសម្រាប់មនុស្សពេញវ័យឬស្មុគស្មាញចេញពីគណនីរបស់អ្នកប្រើប្រាស់វ័យជំទង់តាមរយៈប្រព័ន្ធចាត់ចំណាត់ថ្នាក់មាតិការបស់យើង។ តាមរយៈការប្រើប្រាស់ប្រព័ន្ធនេះ វីដេអូជាង ៦៥,០០០ អំពីការវះកាត់កែសម្ផស្សត្រូវបានដកសិទ្ធិមិនឱ្យបង្ហាញបន្តដល់ក្មេងជំទង់នៅក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ។

របៀបដែលយើងដោះស្រាយបញ្ហាដែលកើតមានដដែលៗ

បញ្ហាប្រឈមដែលមានតាំងពីដើមមកនៃប្រព័ន្ធណែនាំវីដេអូណាមួយកំពុងធានាថា ភាពទូលំទូលាយនៃមាតិកាដែលណែនាំទៅកាន់អ្នកមើល មិនតិចពេកឬមិនច្រំដែលពេក។ យើងមានបំណងផ្តោតការយកចិត្តទុកដាក់លើបញ្ហាប្រឈមនេះនិងធ្វើការងារដើម្បីបង្កើតប្រព័ន្ធមួយដែលផ្តល់ជូនមាតិកាច្រើនប្រភេទ។ ឧទាហរណ៍ អ្នកមើលជាទូទៅនឹងមើលមិនឃើញវីដេអូចំនួនពីរនៅក្នុងជួរតែមួយដែលផលិតដោយអ្នកផលិតមាតិកាតែម្នាក់ ឬដែលប្រើសំឡេងដូចគ្នា ហើយយើងព្យាយាមចៀសវាងមិនបង្ហាញអ្នកប្រើប្រាស់នូវអ្វីមួយដែលពួកគេមើលឃើញពីមុនរួចហើយ។

លើសពីនេះទៀត យើងធ្វើការងារដោយប្រុងប្រយ័ត្នក្នុងការអនុវត្តការកំណត់ដែនមាតិកាមួយចំនួនដែលមិនបានរំលោភបំពានគោលការណ៍របស់យើង ប៉ុន្តែអាចជះឥទ្ធិពលលើបទពិសោធរបស់អ្នកមើលបាន ប្រសិនបើពួកគាត់ឃើញវីដេអូដដែលៗច្រើនដង ជាពិសេសគឺមាតិកាដែលបង្ហាញពីភាពសោកសៅ ការធ្វើលំហាត់ប្រាណឬការតមអាហារខ្លាំងជ្រុលពេកការណែនាំពីផ្លូវភេទជាដើម។

យើងដឹងថា អ្នកប្រើប្រាស់បញ្ចេញមតិយោបល់និងអារម្មណ៍របស់ពួកគេតាមវិធីសាស្រ្តជាច្រើននៅលើ TikTok រួមទាំងនៅពេលដែលពួកគេកំពុងមានអារម្មណ៍សោកសៅ ឬកំពុងឆ្លងកាត់បទពិសោធដ៏លំបាកៗនៅក្នុងជីវិត។ យើងតែងតែឮអ្នកជំនាញនិយាយថា នៅពេលដែលអ្នកទាំងនោះបិទទ្វារបន្ទប់សំងំនៅម្នាក់ឯងនៅពេលដែលពួកគេមានអារម្មណ៍សោកសៅ នោះពួកគេកាន់តែមានអារម្មណ៍ឯកា និងទទួលរងអារម្មណ៍ថាមានការមាក់ងាយពីអ្នកជុំវិញខ្លួនទៀតផង និងថា ការអនុញ្ញាតអ្នកប្រើប្រាស់មើលឃើញរបៀបដែលអ្នកផ្សេងទៀតដោះស្រាយជម្នះអារម្មណ៍លំបាកអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកមើល ជាពិសេសក្មេងជំទង់។ ជាមួយនឹងគំនិតទាំងនេះ វិធីសាស្រ្តរបស់យើងគឺការលុបចោលមាតិកាណាដែលជំរុញ ឬលើកទឹកចិត្តឱ្យនរណាម្នាក់ធ្វើបាបខ្លួនឯងប៉ះពាល់ដល់គោលការណ៍ផ្សេងៗទៀតរបស់យើង ខណៈដែលអនុញ្ញាតឱ្យមានការបង្ហោះវីដេអូបែបលើកទឹកចិត្ត ដើម្បីជួយឱ្យអ្នកប្រើប្រាស់ដែលមានបញ្ហាប្រែក្លាយជាក្លាហានក្រោកឈរឡើងវិញ ឬក៏វីដេអូបែបអប់រំ ប៉ុន្តែយើងនឹងកំណត់ថាតើវីដេអូទាំងនោះមានសិទ្ធិទទួលបានការណែនាំញឹកញាប់ប៉ុណ្ណា។

ប្រព័ន្ធរបស់យើងអាចស្វែងរកប្រភេទវីដេអូដូចគ្នាក្នុងចំណោមមាតិកានានា ដូចជាវីដេអូបែបសោកសៅ ឬតមអាហារខ្លាំងពេកដែលស្ថិតក្នុងប្រភេទវីដេអូដែលមានសិទ្ធិសម្រាប់ការណែនាំបាន។ ប្រសិនបើមានវីដេអូប្រភេទនេះច្រើន វីដេអូទាំងនោះនឹងត្រូវបានជំនួសដោយវីដេអូផ្សេងទៀត ដើម្បីកាត់បន្ថយការណែនាំវីដេអូដដែលៗ និងណែនាំវីដេអូចម្រុះកាន់តែច្រើនដល់អ្នកមើល។ ការងារនេះកំពុងតែដំណើរការ ហើយក្នុងរយៈពេលត្រឹមតែមួយឆ្នាំចុងក្រោយនេះ យើងបានធ្វើបច្ចុប្បន្នភាពជាង ១៥ដងជាបន្តបន្ទាប់ដើម្បីកែលម្អប្រព័ន្ធរបស់យើង ហើយថែមទាំងបង្កើនការផ្តល់ជូនភាសាកាន់តែច្រើនទៀត។

ក្រុមការងារផ្នែកទំនុកចិត្ត សុវត្ថិភាព និងផលិតផលរបស់យើង ធ្វើការងាររួមគ្នាដើម្បីជំរុញការងារនេះ ដោយមានការស្រាវជ្រាវឯកសារ និងមានការពិគ្រោះយោបល់ពីអ្នកជំនាញ ដូចជាសមាគមអន្តរជាតិសម្រាប់ការបង្ការអត្តឃាតជាដើម។ យើងនឹងបន្តការងារនេះដោយយកចិត្តទុកដាក់ ខណៈពេលដែលយើងប្រឹងប្រែងណែនាំមាតិកាចម្រុះបែបដើម្បីផ្តល់ជូនបទពិសោធទស្សនារបស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ យើងប្តេជ្ញាផ្តល់ជូនទីកន្លែងសម្រាប់ការបញ្ចេញមតិ និងទីកន្លែងសម្រាប់ទទួលបានភាពរីករាយសម្រាប់សហគមន៍របស់យើង៕